VOV WorldVOV World
អេហ្ស៊ីបបង្កើនជំនួយមនុស្សធម៌ទៅឲ្យ​​តំបន់​ហ្គាហ្សា
03/12/2025 11:48
(VOVWORLD) - ដោយបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់សម្រាប់ប្រជាជនហ្គាហ្សាក្នុងបរិបទនៃរដូវរងាដ៏ត្រជាក់ខ្លាំង នាថ្ងៃទី ២ ខែធ្នូ អាជ្ញាធរអេហ្ស៊ីបបានដឹកជញ្ជូនកញ្ចប់ជំនួយមនុស្សធម៌មួយទៀតទៅកាន់តំបន់ហ្គាហ្សា។
អេហ្ស៊ីបបង្កើនជំនួយមនុស្សធម៌ទៅឲ្យ​​តំបន់​ហ្គាហ្សា
នេះគឺជាការដឹកជញ្ជូនលើកទី ៨៥ ដែលអេហ្ស៊ីបបានផ្ញើទៅកាន់តំបន់ហ្គាហ្សាក្រោមគំនិតផ្តួចផ្តើម "Zad El-Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា" ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងទៅ។ អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានឲ្យដឹងថា បើប្រៀបធៀបទៅនឹងការដឹកជញ្ជូននៅថ្ងៃទី ១ ខែធ្នូ ការដឹកជញ្ជូនដែលបានផ្ញើទៅកាន់តំបន់ហ្គាហ្សានាថ្ងៃទី ២ ខែធ្នូ មានទម្ងន់ជិតទ្វេដង រួមទាំងស្បៀងអាហារ ៥.៣០០តោន ថ្នាំពេទ្យ ៣.១០០ តោន ប្រេងឥន្ធនៈ ១.១០០ តោន ជាមួយភួយរដូវរងា សម្លៀកបំពាក់រងារ និងតង់រាប់ម៉ឺន។ កញ្ចប់ជំនួយបន្ទាប់កំពុងត្រូវបានរៀបចំហើយអាចនឹងមកដល់តំបន់ហ្គាហ្សានាប៉ុន្មានម៉ោងខាងមុខ។ អស់រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសអេហ្ស៊ីបបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទេរសម្ភារៈសង្គ្រោះជិត ៦៧០,០០០ តោនតាមផ្លូវគោកចូលទៅកាន់តំបន់ហ្គាហ្សា ស្មើរនឹង ៧០% នៃជំនួយមនុស្សធម៌អន្តរជាតិសរុបសម្រាប់តំបន់ហ្គាហ្សា៕
TAG
VOV/VOVworld/អេហ្ស៊ីប/ជំនួយមនុស្សធម៌/​​តំបន់​ហ្គាហ្សា