VOV WorldVOV World
អេហ្ស៊ីបបង្កើនសន្តិសុខសំរាប់សន្និសីទសេដ្ឋកិច្ច Sharm el Sheikh
13/03/2015 08:55
Vovworld-អេហ្ស៊ីបបានដាក់ក្នុងស្ថានភាពប្រកាសអាសន្ន សន្តិសុខខ្ពស់មុន​នឹងសន្និសីទសេដ្ឋកិច្ចធំៗដែលគ្រោង
អេហ្ស៊ីបបង្កើនសន្តិសុខសំរាប់សន្និសីទសេដ្ឋកិច្ច Sharm el Sheikh
អេហ្ស៊ីបបង្កើនសន្តិសុខសំរាប់សន្និសីទសេដ្ឋកិច្ច Sharm el Sheikh (AFP)         Vovworld-អេហ្ស៊ីបបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នសន្តិសុខខ្ពស់មុន​ នឹងសន្និសីទសេដ្ឋកិច្ចធំៗដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់១៥មិនា នៅដំបន់សំរាកលំហែកាយល្បីឈ្មោះ Sharm el Sheikh។ រដ្ឋអំណាចអេហ្ស៊ីប​បាន ដាក់ពង្រាយមន្ត្រីសន្តិសុខចំនួន៤ពាន់នាក់ ទន្ទឹមនឹងនោះបង្កើនបរិមាណ​ប៉ុស្តិ ត្រួតពិនិត្យនិងប្រព័ន្ធត្រួតពិនិត្យសន្តិសុខទំនើបនៅ Sharm el Sheikh។         តាមគណៈចាត់តាំងថា​សន្និសិទសេដ្ឋកិច្ច Sharm el Sheikh នឹងទាក់ទាញ​ការ ចូលរួមរបស់គណៈប្រតិភូជាង៩០ក្នុងនោះមានគណៈប្រតិភូជាន់ខ្ពស់ចំនួន​២៥ពី ប្រទេសអង្គការអន្តរជាតិនិងដំបន់ជាច្រើនរួមជាមួយវិនិយោគិនបរទេស​រាប់ពាន់ នាក់។ នៅព្រឹត្តិការណ៍នេះ រដ្ឋអំណាចអេហ្ស៊ីបសង្ឃឹមទាក់ទាញបាន​ចំនួនប្រាក់ ពី១០ដល់១២ពាន់លានដុល្លារអាមេរិកវិនិយោគទៅលើគំរោងការធំៗរាប់សិប សំដៅស្ដារខឿនសេដ្ឋកិច្ចជាតិបន្ទាប់ពីរយៈពេល៤ឆ្នាំអស្ថិរភាព​នយោបាយនិង សន្តិសុខ៕