អេហ្ស៊ីប៖បណ្ដាបាតុកម្មរបស់និស្សិតគាំទ្រលោកMorsi ត្រូវបានរីករាលដាល
29/10/2013 10:20
(VOV)_ប៉ូលីសអេហ្ស៊ីបបានបាញ់ឧស្ម័នចំហាយហិន ដើម្បីរំសាយការដើរដង្ហែរក្បួនរបស់និស្សិត នៅទីក្រុងគែ ក្នុងកាលះទេសះដែលរលកបាតុកម្មគាំទ្រអតីតប្រធានាធិបតី Mohamed Morsi កាន់តែរីករាលដាលនៅបណ្ដាមហាវិទ្យាល័យ។ និស្សិតរាប់ពាន់នាក់របស់មហាវិទ្យាល័យ Al – Azharr និងមូលដ្ឋានមួយទៀតនៃវិហារ Al – Azharr

បណ្ដាបាតុកម្មរបស់និស្សិតគាំទ្រលោកMorsi ត្រូវបានរីករាលដាល (VOV) (VOV)_ប៉ូលីសអេហ្ស៊ីបបានបាញ់ឧស្ម័នចំហាយហិន ដើម្បីរំសាយការដើរដង្ហែរ ក្បួនរបស់និស្សិត នៅទីក្រុងគែ ក្នុងកាលះទេសះដែលរលកបាតុកម្មគាំទ្រអតីតប្រធា នាធិបតី Mohamed Morsi កាន់តែរីករាលដាលនៅបណ្ដាមហាវិទ្យាល័យ។ និស្សិតរាប់ ពាន់នាក់ របស់មហាវិទ្យាល័យ Al – Azharr និងមូលដ្ឋានមួយទៀតនៃវិហារ Al – Azharr ដ៏មានឥទ្ធិពលបំផុតនៃសាសនាឥស្លាម នៅអេហ្ស៊ីបបានរៀបចំការដង្ហែរក្បួន បិទ វិថីសំខាន់មួយចំនួនដែលតភ្ជាប់ជាមួយព្រលានយន្តហោះអន្តរជាតិគែ ទាមទាផ្តួល រំលំរដ្ឋអំណាចយោធា និងស្ដាតំណែងអោយលោក Morsi ឡើងវិញ។ អ្នកប្រមុខស្ថាប័ន ជួយសង្គ្រោះអេហ្ស៊ីប លោក Ahmed El – Anassary បានអោយដឹងថា៖ បានមានមនុស្ស ចំនួន ៣នាក់ត្រូវរងរបួស ក្នុងបណ្ដាការធ្វើបាតុកម្ម នាថ្ងៃទី២៨តុលានេះដែរ។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត សម្ព័ន្ធជាតិគាំទ្រភាពស្របច្បាប់ ដឹកនាំដោយ MB បានប្រមូលផ្តុំគណបក្សនិងចលនាឥស្លាមចំនួន៣៤ សមដៅគាំទ្រលោក Morsi នៅ បន្តរៀបចំសកម្មភាពតស៊ូនានាផងដែរ៕
Related





