VOV WorldVOV World
អេហ្ស៊ីបត្រូវការយ៉ាងហោចណាស់ ១២ ថ្ងៃបន្ថែមដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន
30/05/2016 08:56
(VOVworld) – នាថ្ងៃទី ២៩ ឧសភា បណ្ដាអ្នកស៊ើបអង្គេត របស់អេហ្ស៊ីបបានឲ្យដឹងថា៖ គេត្រូវមានរយៈពេលបន្ថែម យ៉ាងហោចណាស់ចំនួន ១២ ថ្ងៃទៀតដើម្បីស្វែងរកប្រអប់ ខ្មៅនៃយន្តហោះ MS 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ដែលបានធ្លាក់នៅសមុទ្រមេឌីទេរ៉ាណេ នាថ្ងៃទី ១៩ ឧសភា កន្លងទៅ។
អេហ្ស៊ីបត្រូវការយ៉ាងហោចណាស់ ១២ ថ្ងៃបន្ថែមដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន
អេហ្ស៊ីបត្រូវការយ៉ាងហោចណាស់ ១២ ថ្ងៃបន្ថែមដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ ឧសភា បណ្ដាអ្នកស៊ើបអង្គេតរបស់អេហ្ស៊ីបបាន ឲ្យដឹងថា៖ គេត្រូវមានរយៈពេលបន្ថែមយ៉ាងហោចណាស់ចំនួន ១២ ថ្ងៃទៀត ដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះ MS 804 របស់ក្រុមហ៊ុនអាកាសចរណ៍  EgyptAir ដែលបានធ្លាក់នៅសមុទ្រមេឌីទេរ៉ាណេ នាថ្ងៃទី ១៩ ឧសភា កន្លង ទៅ។ មជ្ឈដ្ឋានអ្នកស៊ើបអង្គេតកំពុងរត់ប្រណាំងជាមួយពេលវេលា ដោយសារ  ថ្មប្រអប់ខ្មៅរបស់យន្តហោះ  MS 804 នៅគ្រប់ពី ៤ ដល់ ៥ សប្តាហ៍តែប៉ុណ្ណោះ។ ភាគីអេហ្ស៊ីបកំពុងរងចាំនាវារបស់បារាំងមួយគ្រឿងទៀតដើម្បីជួយឧបត្ថម្ភ ប្រទេសនេះក្នុងការស្វែងរកប្រអប់ខ្មៅនៅសមុទ្រមេឌីទេរ៉ាណេ ផងដែរ៕