អគ្គលេខាធិការ NATO អញ្ជើញបំពេញទស្សនកិច្ចជាលើកដំបូងនៅអ៊ុយក្រែន
22/09/2015 08:10
(VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើង (NATO) លោក Jens Stoltenberg នាថ្ងៃទី ២១ កញ្ញា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើក ដំបូងនៅអ៊ុយក្រែន ក្នុងកាលៈទេសៈដែលប្រទេស អឺរ៉ុបនេះកំពុងប្រឈមមុខទៅ នឹងជំលោះបង្ហូរឈាមជាមួយកម្លាំងប្រឆាំងនៅភាគខាងកើត

អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg (រូបថត៖AFP/TTXVN) (VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg នាថ្ងៃទី២១ កញ្ញា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅអ៊ុយក្រែន ក្នុងកាលៈទេសៈដែលប្រទេសអឺរ៉ុបនេះកំពុងប្រឈមមុខទៅនឹង ជំលោះបង្ហូរឈាមជាមួយកម្លាំងប្រឆាំងនៅភាគខាងកើតនិងវិបត្តិមិនដែលធ្លាប់មាន តាំងពីមុនមកក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងរុស្ស៊ី។នាថ្ងៃទី២២ កញ្ញា លោក Jens Stoltenberg គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនក្រោយពីទៅទស្សនានៅ មណ្ឌលហ្វឹកហ្វឺនយោធានៅ ភាគខាងលិចប្រទេសនេះ។ក៏ដូចជារដ្ឋាភិបាលអ៊ុយក្រែនដែរ អាមេរិកនិងសហ ភាពអឺរ៉ុប NATO ជានិច្ចកាលចោទប្រកាន់រុស្ស៊ីដោយឈរ នៅខាងក្រោយកម្លាំង ប្រឆាំងនៅភាគខាងកើតអ៊ុយក្រែន ដោយមិនអើពើដល់ការដែល ប្រទេសនេះ បដិសេធជាច្រើនលើកច្រើនសារ៕
Related





