អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវជម្រុញការខិតខំប្រឹងប្រែងដោះ ស្រាយវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា
29/08/2018 09:35
(VOVWORLD) - ថ្លែងមតិក្នុងនៅសម័យប្រជុំពិភាក្សាអំពីស្ថានភាពមីយ៉ាន់ម៉ានៃក្រុមប្រឹក្សាសន្តិ សុខនារសៀលថ្ងៃទី២៨ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Geterres បានអះអាងថាស្ថានភាពនៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា មិនទាន់មានសុវត្ថិភាពពេញលេញដើម្បីជន Rohingya ដើម្បីសម្រេចចិត្តឬ ជ្រើសរើសការវិលត្រឡប់មកតំបន់រស់នៅកាលពីមុនឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Geterres លោក Antonio Geterres បានអំពាវ នាវឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខ សហការគ្នា ដើម្បី ដាស់តឿនមជ្ឈដ្ឋានមន្ត្រី មីយ៉ាន់ម៉ាសហការជាមួយអង្គការសហប្រជាជាតិ និង ធានាថា ស្ថាប័ននិងដៃគូរបស់អង្គការសហប្រជាជាតិ អាចទាក់ទងជាមួយជន ចំណាក ស្រុកភ្លាមៗ ដោយគ្មានការកំណត់និងមានប្រសិទ្ធភាពផងដែរ។ លោក Antonio Geterres បានឲ្យដឹងថាកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងពេលនេះ ជាគន្លឹះ ដើម្បីធានាគ្រប់យន្តការនៃឧប្ថម្ភពាក់ព័ន្ធ ត្រូវបានដំណើរការប្រកប ដោយមានជំនឿទុកចិត្ត តម្លាភាព សមភាព ឯករាជ្យ និងធានាកាតព្វកិច្ចរបស់មី យ៉ាន់ម៉ាជាមួយច្បាប់អន្តរជាតិផងដែរ ៕
Related





