អគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ផ្ទះរួមរបស់អង្គការសហប្រជាជាតិនៅវៀតណាម
23/05/2015 08:48
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី២២ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានមានជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។

អគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ផ្ទះរួមរបស់អង្គការសហប្រជាជាតិនៅវៀតណាម (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី២២ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានមានជំ នួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ បន្ទាប់នោះ ថ្នាក់ដឹកនាំទាំងពីរូបបានអញ្ជើញចូលរួមពិធីបើក សម្ពោធន៍ផ្ទះរួម អង្គការសហប្រជាជាតិ នៅវៀតណាម ហើយនេះក៏ជាផ្ទះរួមរបស់ អង្គការសហប្រជាជាតិ ដើមដំបូងលើពិភពលោកដែរ។ ថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានថ្លែងថា៖ “ ខ្ញុំជឿជាក់ថា៖ ផ្ទះរួម អង្គការសហប្រជាជាតិនៅវៀតណាម ជានិមិត្តរូបជាក់ ស្ដែងអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ខ្ញុំក៏សង្ឃឹមដែរថា៖ ផ្ទះរួមនេះជា មជ្ឈមណ្ឌលសហប្រតិបត្តិការនិងចំណេះដឹង ។ អ្វីៗទាំងអស់គឺដើម្បីជួយឧបត្ថម្ភ ការអភិវឌ្ឍន៍និរន្តភាពរបស់វៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជនវៀត ណាម។” អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានអះអាងថា៖ “ នៅទីនេះ វៀតណាមបានបញ្ជាក់អោយពិភពលោកឃើញ៖ប្រការណាមាន លទ្ធភាពអនុវត្តបាន។ វៀតណាមបានបញ្ជាក់ថា៖ ការស្និទ្ធស្នាលជាមួយបរិស្ថាន ជាគោលនយោបាយសេដ្ឋកិច្ចល្អ។ ផ្ទះរួមអង្គការសហប្រជាជាតិ នឹងជួយយើង ឯកភាពសកម្មភាព និងសរអោយឃើញថា៖ យើងកំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះបញ្ហាបំរ៉ែបំរួលអាកាសធាតុ។ ខ្ញុំសូមថ្លែងអំណរគុណមិត្តវៀតណាម ដែលបានជួយយើងខ្ញុំបញ្ជូនសារបៃតងមិនគ្រាន់តែចំពោះជនវៀតណាមតែ ប៉ុណ្ណោះទេ ថែមទាំងសំរាប់ពិភពលោកទៀតផង។” ក៏ក្នុងព្រឹកថ្ងៃនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ក៏មានជំនួបសំណេះសំណាលជាមួយនិស្សិតនៃវិទ្យាស្ថានការទូត និង មន្ត្រីការទូតវ័យក្មេង អំពីអង្គការសហប្រជាជាតិ និងតួនាទីរបស់អង្គការសហ ប្រជាជាតិនៅទ្វីបអាស៊ី។ នារសៀលថ្ងៃទី២៣ ឧសភា អគ្គលេខាធិការ Ban Ki Moon អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី១នៃទិវាបង្កើតមជ្ឈមណ្ឌលរក្សាសចន្តិភាព វៀតណាម និងជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ទៀតផង៕
Related





