អគ្គលេខាធិការអ.ស.បលោក Antonio Guterres ទៅបំពេញទស្សនកិច្ចជាលើកដំបូងនៅអ៊ីស្រាអែល
28/08/2017 09:56
(VOVWORLD) - អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានអញ្ជើញទៅ កាន់អ៊ីស្រាអែលនាយប់ថ្ងៃទី២៧ សីហា ចាប់ផ្ដើមដំណើរទស្សនកិច្ចក្នុងរយៈ ពេល៣ថ្ងៃនៅអ៊ីស្រាអែលនិងរដ្ឋអំណាចប្រជាជាតិប៉ាឡេស្ទីន។

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានអញ្ជើញទៅ កាន់អ៊ីស្រាអែលនាយប់ថ្ងៃទី២៧ សីហា ចាប់ផ្ដើមដំណើរទស្សនកិច្ចក្នុងរយៈ ពេល៣ថ្ងៃនៅអ៊ីស្រាអែលនិងរដ្ឋអំណាចប្រជាជាតិប៉ាឡេស្ទីន។ នេះជាដំណើរ ទស្សនកិច្ចលើកដំបូងរបស់លោក Antonio Guterres នៅតំបន់នេះ ចាប់ពីពេល លោកឡើងកាន់តំណែងកាលពីខែមករាឆ្នាំ២០១៧មក។ ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចលើកនេះ លោក Antonio Guterres គ្រោងនឹងជួបចរចារជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីលោក Reuven Rivlin នៅក្រុង Jerusalem។ ក្រោយនោះ លោកអគ្គលេខាធិការអ.ស.ប នឹងទៅកាន់ទីក្រុង Ramallah ដើម្បី ជួបសន្ទនាជាមួយប្រធានា ធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas។ ភាគីនានាគ្រោងនឹងផ្ដោតការពិភាក្សាលើកិច្ចចរចារ សន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនក៏ដូចជាវិបត្តិមនុស្សធម៌នៅតំបន់ Gaza ផងដែរ៕
Related





