អគ្គលេខាធិការអ.ស.បដាស់តឿនឥណ្ឌានិងប៉ាគីស្ថានដោះស្រាយជំលោះដោយកិច្ចសន្ទនា
22/09/2016 11:47
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki- moon បានដាស់តឿនឥណ្ឌានិងប៉ាគីស្ថានដោះស្រាយ ការខ្វែងកំនិតនៅសេសសល់តាមរយៈកិច្ចសន្ទនា ក្នុងនោះមានបញ្ហា Kashmir។

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានដាស់តឿនឥណ្ឌា និងប៉ាគីស្ថានដោះស្រាយការខ្វែងកំនិតនៅសេសសល់តាមរយៈកិច្ចសន្ទនា ក្នុង នោះមានបញ្ហា Kashmir។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី២១ កញ្ញា អ្នកនាំពាក្យអ.ស.បលោក Stephane Dujarric ឲ្យដឹងថា លោក Ban Ki-moon បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Muhammad Nawaz Sharif នៅ ខាងក្រៅសម័យប្រជុំលើកទី៧១មហាសន្និបាតអ.ស.ប។នៅ ទីនេះ លោក Ban Ki- moon សង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវដោះស្រាយ ការខ្វែងគំនិតតាមរយៈ យន្តការសន្ទនា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍ របស់តំបន់ទាំងមូលផងដែរ៕
Related





