VOV WorldVOV World
អគ្គលេខាធិការសមាគមមិត្តភាពអង់គ្លេស-វៀតណាម៖ចិនត្រូវគោរពអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម
11/05/2014 09:28
(VOV)_នាថ្ងៃទី១០ ឧសភា អគ្គលេខាធិការសមាគមមិត្តភាពអង់គ្លេស-វៀតណាម លោក Len Aldis បានផ្ញើសាលិខិតចំពោះឯកអគ្គរដ្ឋទូត​
អគ្គលេខាធិការសមាគមមិត្តភាពអង់គ្លេស-វៀតណាម៖ចិនត្រូវគោរពអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម
លោក Len Aldis (TTXVN) (VOV)_នាថ្ងៃទី១០ ឧសភា អគ្គលេខាធិការសមាគមមិត្តភាពអង់គ្លេស-វៀតណាម  លោក Len Aldis បានផ្ញើសាលិខិតចំពោះឯកអគ្គរដ្ឋទូត​ចិន ប្រចាំនៅអង់គ្លេស  និង អៀរឡង់ខាងជើង លោក Liúxiǎomíng ដើម្បី​សម្ដែងនូវការព្រួយបារម្ភចំពោះសភាព ការណ៍នៅសមុទ្រខាងកើត ដោយភាគីចិនបញ្ជូនស្ថានីយ៍ខួង​Haiynan Shiyou៩៨១​ ចូលក្នុងតំបន់ដែនសមុទ្រ​របស់​វៀតណាម។ តាងនាមអោយសមាគមមិត្តភាពអង់គ្លេស-វៀតណាម លោក Len Aldis អំពាវនាវចិនដកស្ថានីយHaiynan Shiyou៩៨១ និង បណ្ដានាវា​ការពារចេញ​ពីតំបន់ដែនសមុទ្ររបស់វៀតណាម។ ទន្ទឹមនឹងនោះ លោក​ Len Aldis ក៏បានសម្ដែងគោលបំណងថា៖រដ្ឋាភិបាលចិននងឹបំពេញ​សេចក្ដីអំពាវនាវរបស់ សហគមន៍អន្តរជាតិ  គោរពអធិប្បតេយ្យភាពសមូទ្ររបស់វៀតណាមដែរ៕