អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី
20/06/2017 12:20
(VOVWORLD) -នារសៀលថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហៃទី ដឹកនាំដោយប្រធានព្រឹទ្ធសភា លោក Youri Latortue ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណា។

ប្រធានព្រឹទ្ធសភា លោក Youri Latortue នារសៀលថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហៃទី ដឹកនាំដោយប្រធានព្រឹទ្ធសភា លោក Youri Latortue ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណា។ នៅទីនេះ ប្រធានព្រឹទ្ធសភា លោក Youri Latortue បានសម្ដែងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើច្រើនវិស័យ ដូចជា៖ កសិកម្ម ទូរគមនាគមន៍ ជួបប្រាស្រ័យប្រជាជន …លៗ។ អគ្គលេខាបក្ស លោក Nguyen Phu Trong អះអាងនូវគោលនយោបាយកិច្ចការបរទេស មុនក៏ដូចជាក្រោយរបស់វៀតណាម គឺពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយហៃទី។ អគ្គលេខាបក្សក៏បានស្នើអោយភាគីទាំងពីរបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសគឺក្នុងវិស័យមានឧត្តមភាពដូចជា៖ កសិកម្ម ទូរគមនាគមន៍ ផលិតកម្មឧស្សាហកម្ម រួមចំណែកជាច្រើនចូលក្នុងបុព្វហេតុអភិវឌ្ឍន៍នៅប្រទេសនីមួយៗ៕
Related





