អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកញ្ញាណក្ខន្ធថ្នាក់ដឹកនាំបក្សនិងរដ្ឋ
28/01/2022 11:17
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ នាព្រឹកថ្ងៃទី ២៨ ខែមករា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋនៅតាមគេហដ្ឋាននីមួយៗ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Le Duan (រូបថត៖ TTXVN) អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញគោរពរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Le Duan ដែលជាមេដឹកនាំដ៏មានកិត្យានុភាព ដែលបានបម្រើសកម្មភាពបដិវត្តន៍អស់រយៈពេល ៦០ ឆ្នាំ និងក្នុងរយៈពេល ២៦ ឆ្នាំបន្តបន្ទាប់ ពីឆ្នាំ ១៩៦០ ដល់ ១៩៨៦ ក្នុងឋានៈជាអគ្គលេខាទីមួយ និងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស។ អតីតអគ្គលេខាបក្ស Le Duan បានលះបង់ជីវិតសម្រាប់បុព្វហេតុ តស៊ូរំដោះជាតិ ដើម្បីសេចក្តីប្រាថ្នាចង់បង្រួបបង្រួមជាតិ និងជាអ្នកទ្រឹស្តីដ៏ឆ្នើម ជាគតិបណ្ដិតប្រកបដោយការច្នៃប្រឌិតដ៏អស្ចារ្យនៃបដិវត្តន៍ វៀតណាម ជាមួយនឹងបាវចនាថា “បដិវត្តន៍គឺជាការច្នៃប្រឌិត សុច្ចធម៌ជាលក្ខណៈជាក់ស្តែង”។ បន្ទាប់មក អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញគោរពរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Truong Chinh ជាមេដឹកនាំដែលត្រូវបានជ្រើសរើសកាន់តំណែងខ្ពស់បំផុតរបស់បក្សចំនួន ៣ លើក។ នាព្រឹកថ្ងៃនេះដែរ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញអុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Do Muoi និងអតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែ៕
Related





