VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong អញើញមកបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu
20/02/2017 10:34
(VOVworld)-ក្នុងអំឡុងពេល២ថ្ងៃគឺថ្ងៃទី២០និង២១កុម្ភៈ អគ្គលេខាមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក​ Nguyen Phu Trong បានអញ្ជើញមកបំពេញទស្សនកិច្ចការ
អគ្គលេខាបក្ស លោក Nguyen Phu Trong អញើញមកបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu (រូបថតៈ Trí Dũng – TTXVN) (VOVworld)-ក្នុងអំឡុងពេល២ថ្ងៃគឺថ្ងៃទី២០និង២១កុម្ភៈ អគ្គលេខាមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក​ Nguyen Phu Trong បានអញ្ជើញមកបំពេញទស្សនកិច្ចការ ងារនៅខេត្ត Bac Lieu។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu លោក​Nguyen Phu Trong បានស្នើឲ្យខេត្ត Bac Lieu គប្បីផ្តោតការយកចិត្តទុកដាក់ក្នុង ការរៀបចំផែន ការអភិវឌ្ឍន៍ឲ្យសមស្របទៅនឹងសក្កានុភាពនិងប្រៀបខ្លាំងរបស់ខេត្ត ។ លោកអគ្គលេ ខាបក្សបានលើកច្បាស់ថា  ចង់អនុវត្តល្អរាល់ភារកិច្ចសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ចនិង ការពារសន្តិសុខ មុនបង្អស់គឺខេត្ត Bac Lieu ក៏ដូចជាខេត្តនានា លើទូទាំងប្រទេស គប្បីព្យាយាមអនុវត្តឲ្យបានល្អភារកិច្ចកសាងបក្ស និងអនុវត្តត្រឹម ត្រូវនូវសេចក្តី សម្រេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១១និង១២)។ លោក Nguyen Phu Trong មាន បំណងថា ខេត្ត Bac Lieu បន្តពង្រីកសក្កានុភាពរបស់ខ្លួន ឆ្ពោះទៅ​ការអភិវឌ្ឍន៍ខ្លាំងក្លា ក្នុងតំបន់វាលសណ្តទន្លេ Cuu Long ផងដែរ៕