VOV WorldVOV World
អគ្គលេខាបក្ស លោក តូ ឡឹម៖ បន្តលុបបំបាត់ឧបសគ្គអំពីរបៀបរបប
17/12/2025 11:24
(VOVWORLD) - លោកអគ្គលេខាបក្សបានលើកច្បាស់ថា ការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៦៦ កន្លងមក បានបង្កើតការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ក្នុងការកសាង សុក្រិតរបៀបរបប និងច្បាប់ ដោយបំពេញតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលដំបូងប៉ុណ្ណោះ។
អគ្គលេខាបក្ស លោក តូ ឡឹម៖ បន្តលុបបំបាត់ឧបសគ្គអំពីរបៀបរបប
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីស្នាក់ការមជ្ឈឹមបក្ស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មាធិការដឹកនាំមជ្ឈឹម ស្តីពីការសុក្រិតរបៀបរបបនិងច្បាប់ អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិការ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តកំណែទម្រង់របៀបរបបឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្ត លេខ ៦៦ របស់ការិយាល័យនយោបាយ។ លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) លោកអគ្គលេខាបក្សបានលើកច្បាស់ថា ការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៦៦ កន្លងមក បានបង្កើតការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ក្នុងការកសាង សុក្រិតរបៀបរបប និងច្បាប់ ដោយបំពេញតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលដំបូងប៉ុណ្ណោះ។ “គោលដៅគឺដើម្បីបង្ហើយការរចនារួមនៃប្រព័ន្ធច្បាប់ឆ្ពោះទៅរកការបង្កើតរចនាសម្ព័ន្ធប្រព័ន្ធច្បាប់ទំនើប វិទ្យាសាស្ត្រ និងសមហេតុផល ដែលគ្របដណ្តប់យ៉ាងពេញលេញលើគ្រប់វិស័យនៃច្បាប់ដែលត្រូវការបទប្បញ្ញត្តិ ដោយធានាឱ្យមានសណ្តាប់ធ្នាប់ ឯកភាព ធ្វើសមកាលកម្ម   ជាមួយនឹងប្រសិទ្ធភាពផ្លូវច្បាប់ច្បាស់លាស់ និងជាពិសេសងាយស្រួលចូលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម”។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំមានអត្ថន័យសំខាន់មួយ ជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៤ ដោយមានស្មារតី នាំសេចក្តីសម្រេចចិត្តឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/របៀបរបប/កិច្ចប្រជុំ