VOV WorldVOV World
អគ្គលេខាបក្ស លោកតូ ឡឹម៖ កងទ័ពទាំងមូលត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលមាគ៌ាយោធានិងការពារជាតិរបស់បក្ស
04/12/2025 10:52
(VOVWORLD) - កងទ័ពទាំងមូលត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលមាគ៌ាយោធា និងការពារជាតិរបស់បក្ស ហើយក្នុងពេលជាមួយគ្នានេះ ត្រូវបន្តសុក្រិត និងលើកកម្ពស់ការអនុវត្ត “ក្រមលក្ខណៈវិនិច្ឆ័យ សម្រាប់ការកសាងកងទ័ពប្រជា ជនវៀតណាមសម័យទំនើបក្នុងស្ថានភាពថ្មី”។
អគ្គលេខាបក្ស លោកតូ ឡឹម៖ កងទ័ពទាំងមូលត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលមាគ៌ាយោធានិងការពារជាតិរបស់បក្ស
អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងសន្និសីទលើកទី១៥ នៃគណៈកម្មការបក្សយោធាមជ្ឈិម  អាណត្តិ ២០២០-២០២៥ (រូបថត៖ VOV) នេះជាប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងសន្និសីទលើក ទី១៥ នៃគណៈកម្មការបក្សយោធាមជ្ឈឹមអាណត្តិ ២០២០-២០២៥ ដែលបានធ្វើឡើងនាព្រឹក ថ្ងៃទី៤ ខែធ្នូ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ផងដែរ។ ទិដ្ឋភាពសន្និសីទ (រូបថត៖ VOV) នៅក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មការបក្សយោធាមជ្ឈិមបានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ កងទ័ពទាំងមូលបានអនុវត្តភារកិច្ចយោធា និងការពារជាតិដោយជោគជ័យ ជាមួយនឹងការ ប្តេជ្ញាចិត្តនយោបាយខ្ពស់ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានបង្ហើយភារកិច្ចយ៉ាងល្អ ក្នុងនោះ ភារកិច្ចជាច្រើនត្រូវបានបង្ហើយយ៉ាងឆ្នើម។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បង្ហាញពីតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកដឹកនាំក្នុងការជ្រួតជ្រាប និងអនុវត្តគោលមាគ៌ា និងគោលនយោបាយរបស់បក្ស។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិ  (រូបថត៖ VOV) លោកអគ្គលេខាបក្សក៏បានស្នើឱ្យអនុវត្តការអប់រំនយោបាយ ឲ្យបានល្អប្រសើរ កសាងកត្តានយោបាយ និងស្មារតីរឹងមាំសម្រាប់កងទ័ព ដោយធានាថា ក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពត្រូវស្មោះត្រង់ទាំងស្រុងចំពោះមាតុភូមិ បក្ស រដ្ឋ និងប្រជាជន ត្រៀមខ្លួនប្រយុទ្ធដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ។  ជំរុញរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឌីជីថល មូលដ្ឋានទិន្នន័យ ដែលផ្សាភ្ជាប់នឹងការងាររក្សាភាពសម្ងត់ និងសុវត្ថិភាពព័ត៌មាន៕
TAG
VOV/VOVworld/អគ្គលេខាបក្ស លោកតូ ឡឹម/កងទ័ពទាំងមូល/ប្រកាន់ខ្ជាប់/គោលមាគ៌ាយោធា/ការពារជាតិ/បក្ស