VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាមានិតឡាវ
25/09/2015 07:59
(VOVworld)-នាថ្ងៃទី២៤កញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ​ និស្តវៀតណាមលោក Nguyen Phu Trong
អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាមានិតឡាវ
(VOVworld)-នាថ្ងៃទី២៤កញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ​ និស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាមានិតឡាវ ដឹកនាំ ដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម Xunthon Xaynhachac ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោកស្រី Xunthon Xanhachac បានអះអាងថា ឡាវនឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយវៀត ណាមរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការលើ គ្រប់ វិស័យរវាងឡាវជាមួយវៀតណាម។ លោកអគ្គលេខា Nguyen Phu Trong បាន ស្នើឲ្យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនៃបក្សទាំងពីរ រួមសហការ យ៉ាង ជិតស្និទ្ធទាំងក្នុងបញ្ហាទ្វេភាគីនិងបណ្តាវេទិការពហភាគី។ រួមជាមួយគ្នា នោះ​បង្កើន​ការអនុវត្តដោយប្រសិទ្ធិភាពនូវរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាង បក្សទាំងពីរ និងរដ្ឋទាំងពីរទៀតផង៕