អគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ Ba Dinh
08/12/2015 10:01
(VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយកិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣

រូបថតៈ Vu Duy (VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយកិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី៨ធ្នូ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong រួមជាមួយក្រុមសមាជិកសភាមណ្ឌល ហាណូយ អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hoan Kiem និង ខ័ណ្ឌ Ba Dinh សំដៅរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ និងផ្ទៀងស្តាប់នូវ បំណងប្រាថ្នានិងសំណើររបស់អ្នកបោះឆ្នោតដាក់ជូនរដ្ឋសភា។ អ្នកបោះឆ្នោត Phung Duy Man បានលើកមតិថា៖ “អ្នកបោះឆ្នោតវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់រដ្ឋសភា ជាពិសេសគឺ ការងារតាក់តែងច្បាប់ ប្រតិបត្តិច្បាប់ និងរាល់សេចក្តីសម្រេចអំពីបញ្ហាធំៗ របស់ប្រទេសជាតិ។ លើវិស័យសេដ្ឋកិច្ចវិញ នាប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋសភាបាន ដាក់ចេញដំណោះស្រាយជាច្រើនសម្រាប់កាត់បន្ថយនូវបញ្ហាមិនចាំបាច់មួយ ចំនួន ដើម្បីដំឡើងប្រាក់បៀវត្សសម្រាប់មន្ត្រីរដ្ឋការ”។ ក្នុងថ្ងៃដដែល លោក Le Hong Anh អចិន្ត្រៃយ៍លេខាធិការដ្ឋានមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅ ទីក្រុង Can Tho ផងដែរ៕
Related





