VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេស
10/11/2016 10:16
(VOV)_នារសៀលថ្ងៃទី៩វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ​លោក ​Nguyen Phu Trong បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួបពិភាក្សារវាង​ប្រធាន​គណៈ​កម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន ​លោក Zhang Dejiang
អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេស
អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang (VOV)_នារសៀលថ្ងៃទី៩វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ​លោក ​Nguyen Phu Trong បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួបពិភាក្សារវាង​ប្រធាន​គណៈ​កម្មាធិការ អចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន ​លោក Zhang Dejiang ជាមួយ ថ្នាក់ដឹកនាំប្រទេសវៀតណាម ហើយចាត់​ទុកថា៖​ដំណើរទស្សន​កិច្ច​លើកនេះបានរួម ចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំ​នុកទុកចិត្តខាងនយោ​បាយ ​មិត្តភាព ជំ រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខ​នេះ។​ អគ្គលេខាបក្ស ក៏បានស្នើអោយភាគីទាំងពីរត្រូវខំប្រឹងប្រែងអនុវត្តល្អ ការឯក​ភាព​រួមរបស់ថ្នាក់ ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ។         រីឯ ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំង​ប្រទេស​ចិន  លោក Zhang Dejiang បានជូនដំណឹងចំពោះអគ្គលេខាបក្ស ​អំពីលទ្ធផលនៃ​មហាសន្និ បាតបក្ស លើកទី៦ របស់បក្សកម្មនិស្តចិន និងអះ​អាងថា៖ បក្សរដ្ឋាភិបាល​ចិន​ជា និច្ចកាលគោរពនិងពង្រីកទំនាក់ទំនងដ៏ល្អ​ប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ​  បង្កើនទំនុកទុកចិត្តខាងនយោបាយ ផ្លាស់ប្តូរបទពិសោធន៍ ជំរុញកិច្ចសហប្រតិ បត្តិការអំពីសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត៕