អគ្គលេខាបក្សជួបធ្វើការជាមួយគណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការបក្សខេត្ត Khanh Hoa
30/11/2012 10:35
នាព្រឹកថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហាណូយ ការិយាល័យ នយោបាយ បានជួបធ្វើការជាមួយ គណះកម្មាធិការ អចិន្ត្រៃយ៍ គណះកម្មាធិការបក្ស ខេត្ត Khanh Hoa អំពី គំរោងការអភិវឌ្ឍន៍ ខេត្ត Khanh Hoa ដល់ឆ្នាំ ២០២០។ អគ្គលេខាបក្ស Nguyen Phu Trong បានធ្វើអធិបតីភាពជំនួបធ្វើការនេះ។

នាព្រឹកថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ បានជួប ធ្វើការជាមួយ គណះកម្មាធិការអចិន្ត្រៃយ៍ គណះកម្មាធិការបក្ស ខេត្ត Khanh Hoa អំពីគំរោងការអភិវឌ្ឍន៍ ខេត្ត Khanh Hoa ដល់ឆ្នាំ ២០២០។ អគ្គលេខាបក្ស Nguyen Phu Trong បានធ្វើអធិបតីភាពជំនួបធ្វើការនេះ។ រាយការណ៍ ជាមួយករិយាល័យនយោបាយអំពីគំរោងការណ៍អភិវឌ្ឍន៍ ខេត្ត Khanh Hoa ដល់ឆ្នាំ ២០២០ ប្រធានគណះកម្មាធិការប្រជាជនខេត្ត Khanh Hoa Nguyen Chien Thang បានអោយដឹងថា÷ គោលដៅនៃគំរោងការនេះគឺកសាងខេត្ត Khanh Hoa ក្លាយទៅជា ទីក្រុងចំណុះមជ្ឈឹម មុនឆ្នាំ ២០២០ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធ៌ម ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា…។ល។ និងល្បឿនកំណើនសេដ្ឋកិច្ចរបស់ ខេត្ត ដំណាក់កាល ២០១១ - ២០១៥ គិតជាមធ្យម ពី ១២ - ១៣ %។ អគ្គលេខាបក្ស Nguyen Phu Trong (internet) បន្ទាប់ពីពេលស្ដាប់មតិរបស់សមូហភាព ការិយាល័យនយោបាយ និងតំណាង បណ្ដាក្រសួង ស្ថាប័ន ផ្នែកមជ្ឈឹម សន្និដ្ឋានជំនួបធ្វើការលើកនេះ អគ្គលេខាបក្ស Nguyen Phu Trong បានអោយដឹងថា÷ ការកសាង គំរោងការអភិវឌ្ឍន៍ ខេត្ត Khanh Hoa ដល់ឆ្នាំ ២០២០ គឺចាំបាច់ណាស់។ ប៉ុន្តែ ដោយសារពេលវេលាត្រៀមរៀបចំមិនច្រើន ដូច្នេះខ្លឹមសារនៃគំរោងការណ៍ ត្រូវបន្តទៅតាមជំរៅ បង្កើតការស្រុះចិត្តគំនិតជាង…។ល៕
Related





