អគ្គលេខាបក្សជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតហាណូយ
17/10/2016 10:14
(VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទិ២រដ្ឋសភាវៀតណាម នីតិកាលទី១៤អគ្គលេខាបក្ស លោក Nguyen Phu Trong សមាជិកសភា និងសមាជិកសភាមណ្ឌលទីក្រុងហាណូយ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។
អគ្គលេខាបក្សជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតហាណូយ (VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទិ២រដ្ឋសភាវៀតណាម នីតិកាល ទី១៤អគ្គលេខាបក្ស លោក Nguyen Phu Trong សមាជិកសភា និងសមាជិកសភាមណ្ឌល ទីក្រុងហាណូយ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ នៅទីនេះ ដំណាងសមាជិកសភាបានជូនដំណឹងសំរាប់អ្នកបោះឆ្នោតអំពីខ្លឹមសារស្នូល នៃសម័យប្រជុំលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២តុលាឆ្នាំ២០១៦។ ក្នុង នោះ រដ្ឋសភានឹងពិនិត្យមើល ហើយអនុម័តលើគំរោងច្បាប់ចំនួន៤ ពង្រាងសេចក្ដី សម្រេចចិត្តចំនួន១ ផ្តល់មតិចំពោះគំរោងច្បាប់ចំនួន១១ ផ្តល់មតិចំពោះស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ ២០០១៦-២០១៧ ស្ដាប់របាយការណ៍ស្ដីអំពីសមុទ្រ ខាងកើត៕
Related





