អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក
17/04/2014 11:35
(VOV)_នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក ដឹកនាំដោយ ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក លោក Patrik Leahy

អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ លោក Patrik Leahy ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក(រូបថតVNA) (VOV)_នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក ដឹកនាំដោយ ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក លោក Patrik Leahy ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អគ្គលេខា បក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលមាគារកិច្ចការប្រទេសមុនក៏ដូចជាក្រោយ នោះគឺឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ។វៀតណាមជានិច្ច កាលចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខរបស់ខ្លួន។ អគ្គលេខាបក្ស ក៏បានស្នើភាគីទាំងពីរត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់ជាន់ថ្នាក់ និងស្នើផាគីអាមេរិកបង្កើន កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីដោះស្រាយផលពិបាកដោយសង្គ្រាម នៅវៀតណាម៕
Related





