VOV WorldVOV World
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
22/02/2017 10:42
(VOVworld) - នារសៀលថ្ងៃទី ២២ កុម្ភៈ ក្នុងការទទួល ជួបសន្ទនានៅទីក្រុង ហាណូយ អគ្គលេខាបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានក្រុម ប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko ដែលមាន អត្ថន័យដ៏សែនសំខាន់ក្នុងការ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី ហើយចាត់ទុក នេះគឺជាអាទិភាពជួរមុខក្នុង គោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (VNA) (VOVworld) - នារសៀលថ្ងៃទី ២២ កុម្ភៈ ក្នុងការទទួលជួបសន្ទនានៅទីក្រុង ហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សា សហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko ដែលមាន អត្ថន័យ ដ៏សែនសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ហើយចាត់ទុក  នេះគឺជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ វៀតណាមក៏យកចិត្តទុកដាក់ជំរុញទំនាក់ទំនងជាមួយបណ្ដាគណៈបក្ស រដ្ឋ  រដ្ឋសភានិងប្រជាជនរុស្ស៊ី ជាពិសេសជាមួយគណៈបក្សកាន់អំណាច «ប្រទេស រុស្ស៊ីឯកភាព»។ រីឯខ្លួនវិញ ប្រធានប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីជានិច្ចកាលពង្រឹងនិងពង្រីក ទំនាក់ ទំនងមិត្តភាពប្រពៃណីនិងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង រុស្ស៊ីនិងវៀតណាម ហើយអះអាងនឹងខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រម ព្រៀងសហប្រតិបត្តិ ការដែលភាគីទាំងពីរទទួលបានលើគ្រប់វិស័យ៕