VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្ត លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
23/05/2015 08:38
(VOV)_នារសៀលថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស​​កុម្មុនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេ​ខា​ធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ដែលកំពុងបំពេញទស្សនកិច្ច​ជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនីស្ត លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
អគ្គលេខាបក្សកុម្មុយនីស្ត លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (VOV)_នារសៀលថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស​​កុម្មុនី ស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេ​ខា​ធិការអង្គ ការសហប្រជាជាតិ លោក Ban Ki Moon ដែលកំពុងបំពេញទស្សនកិច្ច​ជាផ្លូវការនៅ វៀតណាម។ នៅទីនេះលោក Nguyen Phu Trong បានវាយ​តំលៃ​ខ្ពស់ចំពោះការខំ ប្រឹងប្រែងនានារបស់អង្គការសហប្រជាជាតិ និងរបស់បុគ្គល លោក Ban Ki Moon  នៅលើសរសរស្នូលចំនួន៣ គឺ៖សន្តិភាព ​សន្តិសុខ ​អភិវឌ្ឍន៍ និងធានាសិទ្ធិមនុស្ស  កត់សម្គាល់នូវរាល់ការផ្តើមគំនិង និងសកម្មភាព​របស់អង្គការសហប្រជាជាតិ ក្នុង ការដោះស្រាយជំលោះ ប្រមូលផ្តុំសហគមន៍​អន្តរជាតិ ដោះស្រាយបញ្ហាចាំបាច់ នានាមានចរិតលក្ខណះសកល។ លោកអគ្គលេខាបក្សក៏បានចាត់ទុកថា៖ ដំណើរ ទស្សនកិច្ចលើកនេះរបស់ អគ្គលេខាធិការអង្គ​ការសហប្រជាជាតិ ដើរតួនាទីដ៏ សែនសំខាន់ជំរុញទំនាក់ទំនងដ៏ល្អប្រសើរវាង​វៀតណាមនិងអង្គការសហប្រជា ជាតិ ហើយអះអាងថា៖ ក្នុងថានះ ជាប្រទេស​សមាជិកសកម្ម១ មានការទទួលខុស ត្រូវ វៀតណាមនឹងបន្តចូលរួមនិងរួមវិភាគទានជាក់ស្ដែងជាងទៀត ក្នុងកិច្ចការរួម  របស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ អភិវឌ្ឍន៍នៅគ្នុង តំបន់និងអន្តរជាតិ។           អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានវាយតំ​លៃ​ ខ្ពស់ចំពោះតួនាទី ការរួមវិភាគទានរបស់វៀតណាម ក្នុងការរក្សាសន្តិភាព ​ស្ថិរភាព  កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់ និងអន្តរជាតិ៕