VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Quang Tri
05/02/2015 10:01
(VOV)_បន្តដំណើរទៅបំពេញទស្សនកិច្ចនៅខេត្ត Quang Tri ( ភាគ​កណ្ដាល​​វៀតណាម) នាព្រឹកថ្ងៃទី៥ កុម្ភះ អគ្គលេខាបក្ស លោក Nguyen Phu Trong ​បានជួបធ្វើការជាមួយគណៈកម្មការអចិន្ត្រៃយ៍​​គណៈកម្មាធិការបក្សខេត្ត Quang Tri ​អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម និងការងារត្រៀមរៀបចំអោយ​មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់។
អគ្គលេខាបក្សកុម្មុយនីស្តជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Quang Tri
អគ្គលេខាបក្សកុម្មុយនីស្តជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Quang Tri (VOV)_បន្តដំណើរទៅបំពេញទស្សនកិច្ចនៅខេត្ត Quang Tri  ( ភាគ​កណ្ដាល​​វៀត ណាម) នាព្រឹកថ្ងៃទី៥ កុម្ភះ អគ្គលេខាបក្ស លោក Nguyen Phu Trong ​បានជួបធ្វើ ការជាមួយគណៈកម្មការអចិន្ត្រៃយ៍​​គណៈកម្មាធិការបក្សខេត្ត Quang Tri ​អំពីស្ថាន ភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម និងការងារត្រៀមរៀបចំអោយ​មហាសន្និបាត បក្សភាគគ្រប់ជាន់ថ្នាក់។    ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានស្នើបក្សភាគ​ខេត្ត Quang Tri ក្នុង ឆ្នាំ ២០១៥ និងបណ្ដាឆ្នាំជាបន្ត ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គម ប្តេជ្ញាចិត្តអនុវត្ត រាល់គោលដៅដែលបានមហាសន្និបាតលើកទី១៥ របស់បក្សភាគខេត្ត ​Quang Tri   បានដាក់ចេញ។ តាមលោកអគ្គលេខាថា៖ ខេត្ត Quang Tri ត្រូវបង្កើនអត្រាឧស្សា ហកម្មក្នុងរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍​កសិកម្ម​រុក្ខកម្មលើគ្រប់ជ្រុងជ្រោយ។  ទន្ទឹមនឹងនោះ ខេត្តក៏ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការងារសង្គម រក្សារសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយ ការពារ​អធិបតេយ្យភាពជាតិ កសាងខ្សែរ ព្រំដែនប្រកបដោយសន្តិភាពនិងស្ថិរភាព…លៗ៕