VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទៅបំពេញការងារនៅខេត្ត Bac Ninh
22/08/2013 11:42
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានស្ងើចសរសើរ និងវាយ តំលៃខ្ពស់នូវរាល់ការខំប្រឹងប្រែងរបស់ខេត្ត Bac Ninh
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទៅបំពេញការងារនៅខេត្ត Bac Ninh
                   លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Bac Ninh (រូបថត​VNA) (VOV)_បន្តដំណើរបំបេញទស្សនកិច្ច ការងារនៅបណ្ដាខេត្តនៅភាគខាងជើងវៀតណាម  នាថ្ងៃទី ២២ សីហា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ស្ដីពីការត្រួតពិនិត្យ សភាពការណ៍និងលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតលើកទី១១ របស់បក្សកុម្មុយនីស្តវៀតណាម និងលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ (នីតិកាលទី១១)ស្ដីពីការកសាងបក្ស។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានស្ងើចសរសើរនិងវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់ខេត្ត Bac Ninh ក្នុងការអនុវត្តឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម …។ល។ ដូច្នេះកិតមកដល់ពេលនេះ  ចំណូលគិតជាមធ្យមសំរាប់មនុស្សម្នាក់ៗនៅខេត្ត Bac Ninh ទទួលបានជាង៣៦០០ដុល្លារ អាមេរិក។ អគ្គលេខាបក្សកុម្មុយនីស្តចាត់ទុកថា÷នេះគឺជាលទ្ធផលជាជំហានដំបូងគួរអោយ សប្បាយរីករាយ។ ប៉ុន្តែ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក៏បាន ក្រើនរំលឹកខេត្ត ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍លឿនផងនិងចីរភាពផងដែរ៕