VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបគណៈប្រតិភូជាន់ខ្ពស់គណៈបក្សប្រជាជនកម្ពុជា
30/03/2015 10:45
(VOV)_នាថ្ងៃទី៣០ មិនា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនា​ជាមួយ​គណៈប្រតិភូជាន់ខ្ពស់ នៃគណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស្រី ​ម៉ែន​សំអន ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងមានដំណើរបំ​ពេញ​ទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបគណៈប្រតិភូជាន់ខ្ពស់គណៈបក្សប្រជាជនកម្ពុជា
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា។ (VOV)_នាថ្ងៃទី៣០ មិនា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត​វៀត ណាម  លោក Nguyen Phu Trong បានទទួលជួបសន្ទនា​ជាមួយ​គណៈប្រតិភូជាន់ ខ្ពស់ នៃគណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស្រី ​ម៉ែន​សំអន ឧបនាយក រដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងមានដំណើរបំ​ពេញ​ទស្សនកិច្ចនៅវៀត ណាម។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖  ប្រទេសទាំងពីរត្រូវជំរុញការផ្លាស់ប្តូរព័ត៌មានអោយ​ទាន់ពេលវេលា សកម្មរួមស ហការឃោសនា អប់រំប្រជាជននៃប្រទេសទាំងពីរ ​ជាពិសេសគឺជំនាន់វ័យក្មេង អំពីទំ នាក់ទំនងសាមគ្គីភាពជាពិសេស មិត្តភាពប្រពៃណី រវាងបក្សទាំងពីរ រដ្ឋទាំងពីរ  និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សកម្មភាពសហប្រតិបត្តិការ អនុ វត្តបណ្ដាវិធានការបង្ការប្រឆាំងសកម្មភាព​មួលបង្កាច់ CPP និងវៀតណាម បំបែក ទំនាក់ទំនងមិត្តភាព រវាង​ប្រជាជន​នៃប្រទេសទាំងពីរ។ អគ្គលេខាបក្សបានអះអាង នូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺជានិច្ចកាលគោរព  និងលៃទុកអាទិភាពជួរមុខ ​សំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្ត ភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយ CPP និងព្រះរាជាណាចក្រកម្ពុជា។           នាថ្ងៃនេះដែរ លោក Ngo Van Du សមាជិកការិយាល័យ​នយោបាយ​ ក៏បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈបក្សប្រជាជនកម្ពុជា។ ក្រោយពីនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ​ក្នុងដំណាក់កាល ២០១៥-២០១៦៕