អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា
17/12/2015 08:50
(VOVworld) - នារសៀលថ្ងៃទី១៦ ធ្នូ នៅទីស្ដីការមជ្ឈឹម បក្ស អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា ដែល កំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។

(រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី១៦ ធ្នូ នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ នីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ ជាន់ខ្ពស់នៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា ដែល កំពុងអញ្ជើញមក បំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើរថា នាពេលខាងមុខ ស្ថាប័ននីតិបញ្ញតិ្តនៃ ប្រទេសទាំងពីរបន្តបង្កើន កិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរបទពិសោធន៍ ព័ត៌មាន និងសហការយ៉ាងស្អិតរមួត នៅវេទិការអន្តរជាតិ ព្រមទាំងសកម្មបញ្ជាណែនាំ ក្រសួង ស្ថាប័ន និងតំបន់នានា អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រម ព្រៀង សន្ធិសញ្ញារវាងប្រទេសទាំង ពីរ រួមចំណែកធ្វើឲ្យស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ច សហប្រតិបតិ្តការវៀតណាម-កម្ពុជា។ រីឯខ្លួនវិញ សម្ដេច សាយ ឈុំ បានអះអាងថា កម្ពុជានឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយវៀតណាមរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ ប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕
Related
More




