VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
13/12/2015 08:44
(VOVworld)-នាថ្ងៃទី១២ធ្នូ នៅទីស្នាក់ការមជ្ឈឹមបកស អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូ
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ទទួលជួបជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៀ​  បាញ់ (VOVworld)-នាថ្ងៃទី១២ធ្នូ នៅទីស្នាក់ការមជ្ឈឹមបកស អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោក ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រីនិងជា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅ វៀតណាម។ ក្នុងជំនួបនេះ អគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃ ខ្ពស់នូវលទ្ធផលនៃ កិច្ចចរចារវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ព្រមទាំង ស្នើរឲ្យក្រសួងការពារ ជាតិនៃប្រទេសទាំងពីរបន្តរួមសហការនិងអនុវត្តប្រកបដោយ ប្រសិទ្ធិភាពនូវរាល់ កិច្ច ព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ រួមចំណែកនាំបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសនីមួយៗកាន់តែឆ្ពោះទៅមុខ។         រីឯខ្លួនវិញ លោក ទៀ បាញ់បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅអំពីការ ជួយឧបត្ថម្ភដ៏ធំធេងដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមលៃទុកសម្រាប់ កម្ពុជាតាំងពីមុន​ រហូតមកដល់ពេលនេះ។​លោក ទៀបាញ់បានអះអាង ថា ក្រសួង ការពារជាតិកម្ពុជានឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយ ក្រសួងការពារ ប្រទេសវៀតណាមសំដៅអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវបណ្តាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាផងដែរ៕