VOV WorldVOV World
អគ្គលេខាបក្សនិងប្រធានរដ្ឋចិនលោកXi Jinpingថ្លែងចំណាប់អារម្មណ៍នៅព្រលានយន្តហោះ Noi Bai
05/11/2015 10:56
(VOVworld)-នារសៀលថ្ងៃទី៥វិច្ឆិកា អគ្គលេខាបក្សកុម្មុនិស្តចិននិងជាប្រធាន សាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping
អគ្គលេខាបក្សនិងប្រធានរដ្ឋចិនលោកXi Jinpingថ្លែងចំណាប់អារម្មណ៍នៅព្រលានយន្តហោះ Noi Bai
អគ្គលេខាបក្សកុម្មុនិស្តចិននិងជាប្រធាន សាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping និងលោកជំទាវបានអញ្ជើញ មកដល់ព្រលានយន្តហោះ Noi Bai (VOVworld)-នារសៀលថ្ងៃទី៥វិច្ឆិកា អគ្គលេខាបក្សកុម្មុនិស្តចិននិងជាប្រធានសាធា រណរដ្ឋប្រជាមានិតចិនលោក Xi Jinping និងលោកជំទាវបានអញ្ជើញ មកដល់ព្រ លានយន្តហោះ Noi Bai ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក​រដ្ឋនៅ វៀតណាម។ ការ ទទួលស្វាគមន៍អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិននិងលោក ជំទាវនៅព្រលានយន្ត ហោះមានវត្តមានសមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹមលោក Dinh The Huynh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh និង ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan ។ ក្នុងការថ្លែងចំណាប់អារម្មណ៍ពេលមកដល់វៀតណាម លោក Xi Jinping បានអះអាងថា ចិនមានការយកចិត្តទុកដាក់នូវទំនាក់ទំនងមិត្តភាពប្រពៃ ណីរវាងចិននិងវៀតណាម ដោយមានការគោរពគ្នា រួមគ្នាជម្រុញទំនាក់ទំនង ដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យឲ្យមានការអភិវឌ្ឍន៍ជានិរន្ត ។ លោក Xi Jinping សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និង ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងចិននិងវៀតណាម ឡើងកំពស់ថ្មី៕