VOV WorldVOV World
អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Binh Phuoc
15/04/2013 09:01
(VOV)-នាថ្ងៃទី ១៤ មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀត​ ណាម លោក ​Nguyen Phu Trong បានអញ្ជើញទៅបំពេញការ​ ងារនៅខេត្ត Binh Phuoc ដើម្បីត្រួតពិនិត្យ ការអនុវត្តសេចក្ដី សម្រេចចិត្តនៃមហាសន្និបាត លើកទី ១១ របស់បក្សកុម្មុយនីស្ត វៀតណាម
អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Binh Phuoc
(VOV)_ នាថ្ងៃទី ១៤ មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ​Nguyen Phu Trong បានអញ្ជើញទៅបំពេញការងារនៅខេត្ត Binh Phuoc ដើម្បីត្រួតពិនិត្យ ការ អនុវត្ត សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១១ របស់បក្សកុម្មុយនីស្តវៀត ណាម និងបណ្ដាសេចក្ដីសម្រេចចិត្ត​របស់​មជ្ឈឹម ​និងសេចក្ដីសម្រេចចិត្ត​នៃមហាសន្និ បាតរបស់គណះកម្មាធិការ​បក្ស​ខេត្ត Binh Phuoc លើកទី ៩ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច  ​សង្គម និង​កសាងបក្ស។ អគ្គលេខាបក្ស​ Nguyen Phu Trong បានស្នើ ​បណ្ដាឃុំ​នៅ​ខេត្ត  Binh Phuoc ក្នុងពេលកសាងជនបទថ្មី ត្រូវតភ្ជាប់ជាមួយការច្នៃប្រឌិតថ្មី ​និង​ស្ថាន​ភាពជាក់ស្ដែងរបស់តំបន់ រក្សារបណ្ដាអត្តសញ្ញាណវប្បធម៌របស់ជនបទវៀតណាម ​និងជនជាតិផ្សេងៗ÷           “ ការកសាងជនបទថ្មី ក្នុងលក្ខណះ​ដែលយើងកំពុងកសាង​នគរភាវូបនីយកម្ម  ឧស្សាហូ បនីយកម្ម ​គឺទីក្រុង និងជនបទមានការផ្លាស់​ប្តូរជាមួយគ្នា។ យើង​ត្រូវធ្វើ យ់ាងមេច​ដើម្បីរក្សារបានអត្តសញ្ញាណវប្បធម៌​ជនជាតិ​នៅទីនេះ រក្សារបានបណ្ដា អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់តំបន់ជន​បទវៀត​ណាមផង និងក៏ត្រូវកសាងជន បទ​ថ្មីទាមទិសទំនើប នគរភាវូបនីយកម្ម…ល។” អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Binh Phuoc(TTXVN)           ក្នុងជំនួបធ្វើការជាមួយគណះកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត និង​កម្មាភិបាល ស្នូលរបស់​ខេត្ត Binh Phuoc អគ្គលេខាបក្ស​ Nguyen Phu Trong បានស្នើខេត្តបន្តយក ចិត្ត​ទុកដាក់ ទៅដល់ការតភ្ជាប់តំបន់ ធ្វើការងារគ្រប់គ្រង​ល្អ ប្រើប្រាស់ប្រភពកម្មាំង​នានាមានប្រសិទ្ធិភាព មានគោល​នយោបាយ យនការ និងវិធានការផ្សេងៗ ដើម្បី ទាក់​ទាញការវិនិយោគនៅ​ក្នុងនិងក្រៅប្រទេស÷           “   Binh Phuoc មានឧត្តមភាពដ៏ធំធេងអំពីដីធ្លី ​ពិសេសគឺ​ដីព្រៃ ​ដីដាំដុះ​ដើម ឈើឧស្សាហកម្ម ​ ជាប្រភព​កម្លាំង​រស់​របស់ប្រជាជន។ ដូច្នេះ ត្រូវរៀបចំ គ្រប់គ្រង ដីប្រកបដោយមាន​ប្រសិទ្ធិភាព ​កាត់បន្ថយសកម្មភាពអសកម្ម រួមផ្សុំជាមួយការក សាងជនបទថ្មី …ជាដើម៕”