VOV WorldVOV World
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ចូលរួមពិធីលើកតម្កើងក្រុមកីឡាវៀតណាម
03/09/2018 14:33
(VOVWORLD) - នារសៀលថ្ងៃទី២ញ្ញានៅកីឡាដ្ឋានជាតិ My Dinh វិទ្យុសម្លេងវៀតណាមបានរួមសហការជាមួយក្រ សួងវប្បធម៌កីឡានិងទេសចរណ៍ រួមទាំងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំកម្មវិធីសិល្បៈនិងពិធីលើក តម្កើង ក្រោមប្រធានបទ “មោទនភាពវៀតណាម” សំដៅលើកកម្កើងស្នាដៃដែលក្រុមកីឡាវៀតណាមទទួលបាននៅការប្រកួតកីឡាអាស៊ី២០១៨ (ASIAD 2018) ជាពិសេសគឺ ស្នៃដៃអច្ឆរិយករបស់ក្រុមជម្រើសបាល់ទាត់អូឡំាពិកវៀត ណាមតែម្តង។
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ចូលរួមពិធីលើកតម្កើងក្រុមកីឡាវៀតណាម
ទិដ្ឋភាពនៃពិធីលើកតម្កើងប្រតិភូ អត្តពលិកវៀតណាម (រូបថតៈ VOV)  អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអះអាងថា៖ “កម្មវិធីជួបប្រាស្រ័យសិល្បៈ “មោទនភាពវៀតណាម” គឺដើម្បីជួយដល់អ្នកគាំទ្រទូទាំងប្រទេស តាមរយៈរលកផ្សាយសម្លេង VOV និងទូរទស្សន៍ VTC រួមទាំងអ្នកគាំទ្រទាំងអស់គ្នាដែលមានវត្តមាននៅកីឡាដ្ឋាន My Dinh បានជួបប្រាស្រ័យជាមួយអត្តពលិក ចែករំលែកមោទនភាពជាមួយសមូហភាព បុគ្គលនិងអត្តពលិក ដែលទទួលបានស្នាដៃខ្ពស់និងទាំងអារម្មណ៍របស់អត្តពលិកដែលមិនទទួលបានស្នាដៃដូចបំណងប្រាថ្នា។ ពីនោះ រួមគ្នា សាមគ្គីគ្នាប្តេជ្ញាចិត្តបំប៉ន់ទេពកោសល្យសម្រាប់កំណាត់ផ្លូវខាងមុខដោយបង្កាត់ភ្លើងមោទនភាពជូនដល់វៀត ណាម ”៕