VOV WorldVOV World
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជួបសន្ទនាជាមួយមេបញ្ជាការដ្ឋានកងទ័ពជើងគោកអាស៊ីប៉ាស៊ីហ្វីកអាមេរិក
24/02/2017 10:42
(VOV)_នា​ថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោ Phan Van Giang ​អគ្គសេនាធិការកងទ័ពប្រជាជន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម​ បាន​​ជួប​សន្ទនាជាមួយឧត្តមសេនីយ៍ឯក Robert Brown មេបញ្ជាការ​កង​ទ័ព​ជើងគោកអាស៊ី-ប៉ាស៊ីហ្វីក អាមេរិក ដែលកំពុងមានដំណើរបំពេញទស្សន​កិច្ច​នៅវៀត​ណាម។
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជួបសន្ទនាជាមួយមេបញ្ជាការដ្ឋានកងទ័ពជើងគោកអាស៊ីប៉ាស៊ីហ្វីកអាមេរិក
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជួបសន្ទនាជាមួយមេបញ្ជាការដ្ឋានកងទ័ពជើងគោកអាស៊ីប៉ាស៊ីហ្វីកអាមេរិក           (VOV)_នា​ថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោ Phan Van Giang  ​អគ្គសេនាធិការកងទ័ពប្រជាជន  អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម​ បាន​​ ជួប​សន្ទនាជាមួយឧត្តមសេនីយ៍ឯក Robert Brown មេបញ្ជាការ​កង​ទ័ព​ជើងគោក អាស៊ី-ប៉ាស៊ីហ្វីក អាមេរិក ដែលកំពុងមានដំណើរបំពេញទស្សន​កិច្ច​នៅវៀត​ណាម។  ឧត្តមសេនីយ៍ទោ Phan Van Giang បានអបអរសាទរ​ឧត្តមសេនីយ៍ឯក ​Robert Brown  និងសមាជិកគណប្រតិភូ បានមកបំពេញ​ទស្សន​​កិច្ច​នៅវៀតណាម។ ​លោក​ក៏បានអះ អាងថា៖​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា ការពារប្រទេស និង​កង​កម្លាំងជើង គោករវាងវៀតណាម និង​អាមេរិក​ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ​និងមានប្រសិទ្ធិ ភាព។           រីឯ ឧត្តមសេនីយ៍ឯក Robert Brown បានអះអាងថា៖ ដំណើរទស្សនកិច្ច​លើក​ នេះ ​ជា​ឱកាសដើម្បីគណៈប្រតិភូយល់ដឹងបន្ថែមអំពីទឹកដី និងមនុស្សវៀត​ណាម  ការងារហ្វឹក​ហាត់​អនុវត្តភារកិច្ចស្វែងរកនិងជួយសង្គ្រោះនៅវៀត​ណាម។ ឧត្តមសេ នីយ៍ឯក Robert Brown ក៏មានគោលបំណងថា៖នាពេលខាង​មុខនេះ បន្តបើកទូ លាយកិច្ចសហប្រតិបត្តិការ​ ចែក​រំលែកបទពិសោធន៍ ក្នុងវិស័យបណ្ដុះបណ្ដាលកម្មា ភិបាល ស្វែងរកនិងជួយសង្គ្រោះ…លៗ៕