VOV WorldVOV World
អ៊ីរ៉ាក់៖ IS វាយប្រហារដោយគ្រាប់បែកបណ្ដាលឲ្យមនុស្សជាង៦០នាក់ស្លាប់និងរងរបួស
31/05/2016 06:57
(VOVworld) - ប៉ូលីសអ៊ីរ៉ាក់បានឲ្យដឹងថា នាថ្ងៃទី៣០ ឧសភា បានកើតមានឡើងការវាយប្រហារជាច្រើន នៅក្នុងនិងក្រៅរដ្ឋធានីបាដាដ ដែលបណ្ដាលឲ្យ មនុស្សយ៉ាងហោចណាស់២៤នាក់ស្លាប់និង៤០នាក់ រងរបួស។
អ៊ីរ៉ាក់៖ IS វាយប្រហារដោយគ្រាប់បែកបណ្ដាលឲ្យមនុស្សជាង៦០នាក់ស្លាប់និងរងរបួស
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកមួយនៅអ៊ីរ៉ាក់ (រូបថត៖foreignpolicy.com) (VOVworld) - ប៉ូលីសអ៊ីរ៉ាក់បានឲ្យដឹងថា នាថ្ងៃទី៣០ ឧសភា បានកើតមានឡើង ការវាយប្រហារជាច្រើននៅក្នុងនិងក្រៅរដ្ឋធានីបាដាដ ដែលបណ្ដាលឲ្យមនុស្ស យ៉ាងហោចណាស់២៤នាក់ស្លាប់និង៤០នាក់រងរបួស។ក្នុងការវាយប្រហារដំបូង ផ្ដើមឡើងដោយជនដៃដល់បានបើករថយន្តដឹកគ្រឿងផ្ទុះទៅបុកប៉ូស្តិ៍សន្តិសុខមួយ នៅជិត មណ្ឌលពាណិជ្ជកម្មនៅខ័ណ្ឌ Shaab ប៉ែកខាងជើងរដ្ឋធានីបាដាដ។ក្នុងការ វាយ ប្រហារទី២ គ្រាប់បែកមួយគ្រាប់ដាក់លើម៉ូតូបានផ្ទុះនៅផ្សារចំណុះ Sadr City  ប៉ែកខាង កើតក្រុងបាដាដ។ការវាយប្រហារដោយគ្រាប់បែកមួយទៀតក៏បានកើត មានឡើងនៅផ្សារមួយនៅទីប្រជុំជន Tarmiyah ស្ថិតនៅចម្ងាយចំនួន៥០គីឡូម៉ែត្រ ប៉ែកខាងជើងក្រុងបាដាដផងដែរ។ ក្នុងសេចក្ដីប្រកាសដែលបានចុះផ្សាយលើបណ្ដាញអ៊ីនធឺណែត អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានទទួលស្គាល់ជាជនដៃដល់នៅពីក្រោយការវាយប្រហារដោយ គ្រាប់បែកពោលខាងលើ៕