អ៊ីរ៉ាក់៖ការវាយប្រហារដោយគ្រាប់បែកអត្តឃាតធ្វើឲ្យមនុស្ស១៧០នាក់ស្លាប់និងរងរបួស
10/06/2014 08:29
Vovworld-ប៉ូលីសអ៊ីរ៉ាក់បានឲ្យដឹងថា នាថ្ងៃទី៩មិថុនាបានកើតមានឡើងករណីវាយប្រហារដោយគ្រាប់បែកចំនួន២នៅទីក្រុងពហុជនជាតិ Tuz-Khurmato ខេត្ត Salahudin

អ៊ីរ៉ាក់៖ការវាយប្រហារដោយគ្រាប់បែកអត្តឃាតធ្វើឲ្យមនុស្ស១៧០នាក់ស្លាប់និងរងរបួស (elperiodico) Vovworld-ប៉ូលីសអ៊ីរ៉ាក់បានឲ្យដឹងថា នាថ្ងៃទី៩មិថុនាបានកើតមានឡើងករណីវាយប្រហារដោយគ្រាប់បែកចំនួន២នៅទីក្រុងពហុជនជាតិ Tuz-Khurmato ខេត្ត Salahudin ភាគកណ្ដាលប្រទេសនេះដែលធ្វើឲ្យមនុស្សចំនួន២៥នាក់ស្លាប់ និង១៤៥នាក់រងរបួស។ ករណីទីមួយបានកើតមានឡើងនាពេលថ្ងៃត្រង់នៅមុខ ការិយាល័យគណៈបក្សសម្ព័ន្ធភាពជន Kurrd ស្នេហាជាតិ (PUK) ដឹកនាំដោយ ប្រធានាធិបតី Jalal Talabani នៅទីក្រុង Tuz-Khurmato។ ប៉ុន្មាននាទីក្រោយនោះ រថយន្តផ្ទុកគ្រាប់បែកទី២បានផ្ទុះឡើងឆ្ងាយពីកន្លែងផ្ទុះគ្រាប់បែកទី១ប្រមាណ ៥០ម៉ែត្រ។ ជនរងគ្រោះភាគច្រើនគឺបុគ្គលិកការពារនិងមន្ត្រីជនជាតិ Kurd របស់ ការិយាល័យ PUK។ នេះជាលើកទី២ហើយក្នុងរយៈពេល២ថ្ងៃកន្លងមកទីស្ដីការ របស់ PUK ត្រូវវាយប្រហារ៕
Related





