អ៊ីរ៉ាក់បើកយុទ្ធនាការដណ្ដើមទីប្រជុំជនយុទ្ធសាស្ត្រពីអង្គការ IS មកវិញ
17/05/2016 08:53
(VOVworld) - កងកម្លាំងសន្តិសុខអ៊ីរ៉ាក់និងសម្ព័ន្ធមិត្ត នាថ្ងៃទី១៦ ឧសភា បានបើកយុទ្ធនាការយោធាមួយ សំដៅដណ្ដើមទីប្រជុំជនយុទ្ធសាស្ត្រ Rutba នៅខេត្ត Anbar ពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមកវិញ។

កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បំពេញភារកិច្ចនៅលើផ្លូវហាយវៃតភ្ជាប់ទីក្រុង Ramadi ជាមួយទីប្រជុំជន Rutba នាថ្ងៃទី១៦ ឧសភា (រូបថត៖AFP/TTXVN) (VOVworld) - កងកម្លាំងសន្តិសុខអ៊ីរ៉ាក់និងសម្ព័ន្ធមិត្តនាថ្ងៃទី១៦ ឧសភា បានបើក យុទ្ធនាការយោធាមួយសំដៅដណ្ដើមទីប្រជុំជនយុទ្ធសាស្ត្រ Rutba នៅខេត្ត Anbar ពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមកវិញ។យុទ្ធនាការនេះដោយមានការជួយ ឧបត្ថម្ភរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក។អ្នកនាំពាក្យនៃសម្ព័ន្ធភាព យោធាប្រឆាំង IS ដឹកនាំដោយអាមេរិក វរសេនីយ៍ឯក Steve Warren បាន ឲ្យដឹងថា Rutba មានទីតាំងយុទ្ធសាស្ត្រចំពោះ IS ដោយសារវាជួយឧបត្ថម្ភសំរាប់តំបន់ផ្សេងៗ ដែលស្ថិតនៅក្រោមការកាន់កាប់របស់ IS។នាបច្ចុប្បន្ន បរិមាណខ្មាន់ កាំភ្លើង IS ដែលកំពុងយាមនៅទីប្រជុំជន Rutba គឺប្រហែលពី១០០ដល់៧០០ នាក់៕
Related





