អ៊ីរ៉ង់ចូលរួមវង់ចរចារសន្តិភាពជាបន្តស្តីពីបញ្ហានៅស៊ីរី
09/11/2015 07:14
(VOVworld) – អ៊ីរ៉ង់គ្រោងនឹងចូលរួមវង់ចរចារសន្តិភាព ស្តីពីបញ្ហានៅស៊ីរីនាពេលខាងមុខ។

អ៊ីរ៉ង់ចូលរួមវង់ចរចារសន្តិភាពជាបន្តស្តីពីបញ្ហានៅស៊ីរី (Image: VNA) (VOVworld) – អ៊ីរ៉ង់គ្រោងនឹងចូលរួមវង់ចរចារសន្តិភាពស្តីពីបញ្ហានៅស៊ីរីនាពេល ខាងមុខ។ សេចក្តីប្រកាសពោលខាងលើត្រូវបានផ្តើមឡើង ១ សប្តាហ៍ក្រោយ ពីអ៊ីរ៉ង់ព្រមាននឹងមិនចូលរួមបណ្ដាវង់ចរចារសន្តិភាពស្តីពីស៊ីរីក្នុងករណីដំណើរ ការនេះគ្មានចរិតលក្ខណៈស្ថាបនា។ នាថ្ងៃទី ៣០ តុលា កន្លងទៅ បណ្ដាមហា អំណាចលើពិភពលោកនិងក្នុងតំបន់រួមមានអ៊ីរ៉ង់បានចូលរួមសន្និសីទអន្តរជាតិ ស្តីពីស៊ីរីនៅទីក្រុង Vienna របស់អូទ្រីស សំដៅពិភាគ្សាអំពីវិធានការណ៍នយោ បាយសំរាប់សង្គ្រាមស៊ីវិលនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ នេះគឺជាលើកដំបូង ដែលអ៊ីរ៉ង់រួមជាមួយបណ្ដាមហាអំណាចអង្គុយនៅតុចរចារពិភាគ្សាស្វែងរក ដំណោះស្រាយសំរាប់បញ្ហានៅស៊ីរី។ ប៉ុន្តែ បន្ទាប់ពីសន្និសីទនៅ Vienna បាន តែប៉ុន្មានថ្ងៃអ៊ីរ៉ង់ប្រកាសនឹងចាកចេញពីវង់ចរចារនេះដោយចោទប្រកាន់ថា ៖អារ៉ាប់ប៊ីសារអូឌីតអង្គុយនូវតួនាទីអសកម្មក្នុងការចរចារលើកនេះ៕
Related





