អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត
30/05/2016 09:02
(VOVworld) – នាថ្ងៃទី ២៩ ឧសភា រដ្ឋមន្ត្រីក្រសួងវប្បធម៌ អ៊ីរ៉ង់ លោក Ali Jannati បានឲ្យដឹង ថា៖ ប្រជាជននៃប្រទេស នេះនឹងមិនអាចធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca ឆ្នាំនេះដោយសារការលំបាកពីភាគីអារ៉ាប់ប៊ីសាអ៊ូឌីត។

អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ ឧសភា រដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីរ៉ង់ លោក Ali Jannati បានឲ្យដឹង ថា៖ ប្រជាជននៃប្រទេសនេះនឹងមិនអាចធ្វើធម្មយាត្រាទៅទីកន្លែង ពិសិដ្ឋ Mecca ឆ្នាំនេះដោយសារការលំបាកពីភាគីអារ៉ាប់ប៊ីសាអ៊ូឌីត។ មុននោះ គណៈប្រតិភូមួយរបស់អ៊ីរ៉ង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអ៊ូឌីតនា ថ្ងៃទី ២៧ ឧសភា ដោយមិនទទួលបានលទ្ថផលណាមួយឡើយអំពីការបង្កលក្ខណៈ សំរាប់ជនធ្វើដំណើរពីអ៊ីរ៉ង់ទៅកាន់ទីកន្លែងពិសិដ្ឋ Mecca នៅអារ៉ាប់ប៊ីសាអ៊ូឌីត ដែលនឹងចាប់ផ្តើមពីដើមខែ កញ្ញា ខាងមុខ។ តាមក្រសួងការ បរទេសអ៊ីរ៉ង់ថា៖ ការលំបាកពីភាគី Riyadh ទាក់ទិនដល់បញ្ហាជាសារវ័ន្តចំពោះអ្នកធ្វើធម្ម យាត្រា ជនជាតិអ៊ីរ៉ង់រួមមាន៖ ការផ្តល់លិខិតឆ្លងដែននិងសុវត្ថភាព។ Tehran បានចោទ ប្រកាន់ Riyadh អនុវត្តបណ្ដាគោលនយោបាយធ្វើឲ្យភាពតានតឹងក្នុងតំបន់ ឡើងជណ្តើរ។ ក្នុងពេលនោះ Riyadh បានចោទប្រកាន់អ៊ីរ៉ង់នយោបាយភា វូបនីយកម្មការធម្មយាត្រា៕
Related





