VOV WorldVOV World
អ៊ីរ៉ង់មិនទាន់បានអញ្ជើញចូលរួមសន្និសីទ Geneva II
07/01/2014 08:59
(VOVworld)-នាថ្ងៃទី៦មករា អ.ស.បចាប់ផ្តើមផ្ញើរ លិខិតអញ្ជើញចូលរួមសន្និ សីទអន្តរជាតិ ស្តីអំពីស៊ីរី​ គ្រោងនឹងប្រព្រឹត្តទៅនៅស្វីសនាចុងខែមករានេះ ឬហៅថាសន្និសីទGeneva ទី២។
អ៊ីរ៉ង់មិនទាន់បានអញ្ជើញចូលរួមសន្និសីទ Geneva II
អ្នកនាំពាក្យអ.ស.ប លោក Farhan Haq (wespeaknews.com) (VOVworld)-នាថ្ងៃទី៦មករា អ.ស.បចាប់ផ្តើមផ្ញើរលិខិតអញ្ជើញចូលរួមសន្និសីទ អន្តរជាតិ ស្តីអំពីស៊ីរី​ គ្រោងនឹងប្រព្រឹត្តទៅនៅស្វីសនាចុងខែមករានេះ ឬហៅថា សន្និសីទGeneva ទី២។ ប៉ុន្តែក្នុងបញ្ជីរឈ្មោះចំនួនប្រទេសទទួល លិខិតអញ្ជើញ វគ្គទី១ពុំមានប្រទេសអ៊ីរ៉ង់ទេ។ អ្នកនាំពាក្យអ.ស.ប លោក Farhan Haq គូស បញ្ជាក់ថា​អ៊ីរ៉ង់គ្មានឈ្មោះក្នុងបញ្ជីររាយនាមរបស់អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ដើម្បីចូលរួមព្រឹត្តិការនេះឡើយ។ តាមលោក Ha ថា​ រហូតដល់ សព្វថ្ងៃ ប្រទេសមហាអំណាចចំនួន២គឺអាមេរិក និងរុស្ស៊ី មិនទាន់ស្រុះចិត្តគំនិត អំពីតួនាទីរបស់អ៊ីរ៉ង់លើតុចរចារ ប៉ុន្តែអ.ស.បសង្ឃឹមថា​ក្នុងកិច្ចប្រជុំនាថ្ងៃទី១៣ មករាខាងមុខរវាងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងសមភាគី រុស្ស៊ីលោក Sergey Lavrov នឹងទទួលបានលទ្ធផល​យ៉ាងឆាប់ៗ៕