អ៊ីរ៉ង់និងក្រុមប្រទេសP5+1ឯកភាពជាមួយរបៀបវារៈនៃកិច្ចចរចារអំពីនុយក្លេអ៊ែរ
20/02/2014 11:39
(VOVworld)-នាថ្ងៃទី២០កុម្ភៈ អនុរដ្ឋមន្រ្តីការបរទេស អ៊ីរ៉ង់លោកAbbas Araqchi ឲ្យដឹងថា អ៊ីរ៉ង់និងក្រុមប្រទេស P5+1

(VOVworld)-នាថ្ងៃទី២០កុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកAbbas Araqchi ឲ្យ ដឹងថា អ៊ីរ៉ង់និងក្រុមប្រទេស P5+1 (រួមមានអង់គ្លេស រុស្ស៊ី អាមេរិក បារាំង ចិននិង អាល្លឺម៉ង់) បានេកភាពជាមួយរបៀបវារៈចរចារដែលទាក់ទិនដល់កម្មវិធីនុយ ក្លេអ៊ែររបស់តេហេរ៉ង់។តាមនោះភាគីទាំងពីរនឹងជួបគ្នាឡើងវិញនាខែមិនាខាងមុខ នៅ ទីក្រុង Vienneរបស់អ៊ូទ្រីស។ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកAbbas Araqchi (រូបថតៈ AFP) លោក Araqchi បាននាំចេញសេចក្តីប្រកាសពោលខាងលើមុននឹងថ្ងៃចរចារ ទី៣ (ថ្ងៃទី២០កុម្ភៈ) រវាងអ៊ីរ៉ង់និងក្រុម P5+1ដើម្បីឈានទៅទទួលបានកិច្ចព្រម ព្រៀងលើ គ្រប់ជ្រុងជ្រោយ១ ស្តីពីការបញ្ឈប់ភាពទាល់ច្រកជំវិញកម្មវិធីនុយក្លេ អ៊ែររបស់ តេហ៉េរ៉ង់។ បណ្តាអ្នកចរចាសង្ឃឹមថា នឹងបង្កើតឡើងកិច្ចព្រមព្រៀងយូរអង្វែង១ ដោយ ឈរលើកិច្ចព្រមព្រៀងដំបូងដែលសម្រេចបាននាខែវិច្ឆិកាឆ្នាំ២០១៣កន្លងទៅ នៅទីក្រុង Geneva ប្រទេសស្វីស៕
Related





