VOV WorldVOV World
អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយប្លុកអាស៊ាន
25/07/2015 08:38
(VOVworld) - ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអាស៊ាន លោក Valiollah Mohammadi Nasrabadi បានអះអាងដូ ច្នេះនៅពិធីជូនសារតាំង ឡើងអគ្គលេខាធិការអា ស៊ានលោក​ Le Luong Minh នាថ្ងៃទី២៣ កក្កដា។
អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយប្លុកអាស៊ាន
(VOVworld) - អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយសមាគមន៍បណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអាស៊ានលោក Valiollah Mohammadi Nasrabadi បានអះអាងដូច្នេះនៅពិធីជូនសារតាំងឡើងអគ្គលេ ខាធិការអាស៊ានលោក​ Le Luong Minh នាថ្ងៃទី២៣ កក្កដា។ឯកអគ្គ រដ្ឋទូត Nasra- badi បានលើកច្បាស់ថា អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្ត ការជាមួយអា ស៊ានជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ វិទ្យា សាស្ត្របច្ចេកវិទ្យា និងអប់រំ។ រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានអបអរ សាទរឯក អគ្គរដ្ឋទូត Nasrabadi ដោយត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅ អាស៊ាន។លោក Le Luong Minh ក៏បានជូនដំណឹងជាមួយឯកអគ្គរដ្ឋទូត  Nasrabadi អំពីដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ថា អាស៊ានទទួលបានការបោះជំហានដ៏រឹងមាំដើម្បីឆ្ពោះទៅការកសាងសហគមន៍  មួយនាចុងឆ្នាំនេះ៕