VOV WorldVOV World
អ៊ីរ៉ង់អំពាវនាវបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសដំបន់ឈូងសមុទ្រពែក្ស
14/03/2014 12:13
Vovworld-សំដៅរំងាប់អារម្មណ៍បណ្ដាប្រទេសរាជានិយមអារ៉ាប់នៅដំបន់​ឈូង​សមុទ្រពែក្សដែលជានិច្ចកាលសង្ស័យអំពីមហិច្ឆតានុយគ្លេអ៊ែក៏ដូចជាការគាំទ្រ​របស់អ៊ីរ៉ង់ចំពោះរដ្ឋអំណាចស៊ីរី ថ្នាក់ដឹកនាំអ៊ីរ៉ង់នាថ្ងៃទី១៣មិនាបាននាំចេញ​សេចក្តី​ប្រកាសអំពីចំណងមិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍។
អ៊ីរ៉ង់អំពាវនាវបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសដំបន់ឈូងសមុទ្រពែក្ស
  ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (presstv)        Vovworld-សំដៅរំងាប់អារម្មណ៍បណ្ដាប្រទេសរាជានិយមអារ៉ាប់នៅដំបន់​ ឈូង​សមុទ្រពែក្សដែលជានិច្ចកាលសង្ស័យអំពីមហិច្ឆតានុយគ្លេអ៊ែក៏ដូចជាការ គាំទ្រ​របស់អ៊ីរ៉ង់ចំពោះរដ្ឋអំណាចស៊ីរី ថ្នាក់ដឹកនាំអ៊ីរ៉ង់នាថ្ងៃទី១៣មិនាបាននាំ ចេញ​សេចក្តី​ប្រកាសអំពីចំណងមិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍។ ថ្លែងមតិ ក្នុងកាសបញ្ចប់​ដំណើរ​ទស្សនកិច្ចនៅ Oman អស់រយៈពេល២ថ្ងៃ ប្រធានាធិបតី អ៊ីរ៉ង់លោក Hassan Rouhani បានអះអាងថា Tehran ជានិច្ចកាលលៃទុកចំណង មិត្តភាពស្អិតរមួត​សំរាប់​​បណ្ដា​ប្រទេសក្នុងដំបន់ ពិសេសគឺប្រទេសនានានៅភាគ ខាងត្បូងឈូងសមុទ្រ​ពែក្ស។ លោកក៏សម្ដែងជំនឿជាក់ទៅលើកិច្ចសហប្រតិបត្តិ ការនិងកសាងឡើងវិញ​ចំណងមិត្តភាពនឹងនាំមកនូវផលប្រយោជន៍សំរាប់ដំបន់ ទាំងមូល។         មុននោះ ក្នុងពិធីជួបសន្ទនាជាមួយមជ្ឈដ្ឋានអ្នកប្រាជ្ញលោកប្រធានាធិបតី Rouhani បានថ្កោលទោសលទ្ធិភេរវកម្មនិងអំពាវនាវឲ្យដំណើរការសន្ទនាដើម្បី​តស៊ូប្រឆាំងនឹងភេរវកម្ម។ លោកបានសង្កត់ធ្ងន់ថា រាល់ការខុសប្លែករវាង​ប្រទេស​នានាអាចបានដោះស្រាយតាមរយៈការសន្ទនា៕