VOV WorldVOV World
អ៊ីរ៉ង់ដាស់តឿនបណ្ដាប្រទេសឥស្លាមគាំទ្រប៉ាឡេស្ទីន
22/02/2017 08:23
(VOVworld) – អ្នកដឹកនាំកំពូលខាងស្មារតីរបស់អ៊ីរ៉ង់ សម្តេចព្រះសង្សរាជ្យ Ali Khamenei នាថ្ងៃទី ២១ កុម្ភៈ បានអំពាវនាវរំដោះទាំងស្រុងតំបន់ដែនដីរបស់ ប៉ាឡេស្ទីនដេលអ៊ីស្រាអែលកំពុងទន្ទ្រានកាន់កាប់ នោះហើយអះអាងជាថ្មីម្តងទៀតនូវការបដិសេធ របស់អ៊ីរ៉ង់ចំពោះវត្តមាននៃរដ្ឋជីហ្វ។
អ៊ីរ៉ង់ដាស់តឿនបណ្ដាប្រទេសឥស្លាមគាំទ្រប៉ាឡេស្ទីន
អ៊ីរ៉ង់ដាស់តឿនបណ្ដាប្រទេសឥស្លាមគាំទ្រប៉ាឡេស្ទីន (VNA) (VOVworld) – អ្នកដឹកនាំកំពូលខាងស្មារតីរបស់អ៊ីរ៉ង់ សម្តេចព្រះសង្សរាជ្យ  Ali Khamenei នាថ្ងៃទី ២១ កុម្ភៈ បានអំពាវនាវរំដោះទាំងស្រុងតំបន់ដែនដី របស់ប៉ាឡេស្ទីនដេលអ៊ីស្រាអែលកំពុងទន្ទ្រានកាន់កាប់នោះហើយអះអាង ជាថ្មីម្តងទៀតនូវការបដិសេធរបស់អ៊ីរ៉ង់ចំពោះវត្តមាននៃរដ្ឋជីហ្វ។ ថ្លែងមតិ នៅសន្និសីទអន្តរជាតិស្តីពីការគាំទ្របដិវត្តន៍របស់ប្រជាជនប៉ាឡេស្ទីនលើកទី ​៦ នៅទីក្រុង Tehran សម្តេចព្រះសង្សរាជ្យ Ali Khamenei​ បានចាត់ទុកថា៖ បណ្ដាផែនការសម្រុះសម្រួលដើម្បីផលប្រយោជន៍របស់ប៉ាឡេស្ទីនមុននេះគឺ កំហុស ព្រមទាំង អំពាវនាវឲ្យបន្តសកម្មភាពប្រឆាំង​ជំទាស់អ៊ីស្រាអែល។ សម្តេចព្រះសង្សរាជ្យ Ali Khamenei ក៏បានដាស់តឿនប្រទេស ឥស្លាមនានា ជៀសវាងការចូលរួមក្នុងវិបត្តិឬជំលោះ ជំនួសឲ្យនោះ គប្បីប្រមូលផ្តុំ ទៅលើ បញ្ហាបាឡេស្ទីន ដោយសារ នេះគឺជាបញ្ហាស្នូលរបស់សហគមន៍ជនឥស្លាម។ ការខំប្រឹងប្រែងរំដោះប៉ាឡេស្ទីននឹងជាបទដ្ឋានសាមគ្គីរវាងជនឥស្លាមទាំង អស់ជាមួយប្រទេសនានាដែលមានសតិអារម្មណ៍សេរីភាព៕