VOV WorldVOV World
អ៊ីរ៉ង់៖ថ្នាក់អនុរបស់អតីតប្រធានាធិបតីលោក Ahmadinejad នឹងចូលរួមការបោះឆ្នោតប្រធានាធិបតី
19/02/2017 08:45
(VOVworld) - នាថ្ងៃទី១៨ កុម្ភៈ លោក Hamid Baghaie ថ្នាក់អនុមួយរូបរបស់ អតីតប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Ahmadinejad បានប្រកាសជាផ្លូវការថា នឹង ចូលរួមរត់ប្រណាំងក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្ត ទៅនាចុងឆ្នាំនេះ។
អ៊ីរ៉ង់៖ថ្នាក់អនុរបស់អតីតប្រធានាធិបតីលោក Ahmadinejad នឹងចូលរួមការបោះឆ្នោតប្រធានាធិបតី
អតីតអនុប្រធានាធិបតីអ៊ីរ៉ង់លោក Hamid Baghaie (រូបថត៖EPA) (VOVworld) - នាថ្ងៃទី១៨ កុម្ភៈ លោក Hamid Baghaie ថ្នាក់អនុមួយរូបរបស់អតីត ប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Ahmadinejad បានប្រកាសជាផ្លូវការថា នឹងចូលរួម រត់ប្រណាំងក្នុងការបោះឆ្នោតប្រធានាធិបតីដែលគ្រោងនឹងប្រព្រឹត្ត ទៅនាចុងឆ្នាំនេះ ។លោក Hamid Baghaie ធ្លាប់ជាអនុប្រធានាធិបតីអ៊ីរ៉ង់ទទួល បន្ទុកបញ្ហានីតិប្រតិបត្តិ និងជាអ្នកដឹកនាំគណៈកម្មាធិការទេសចរក្រោមអំណាច របស់ប្រធានាធិបតីលោក ​Ahmadinejad។លោក Hamid Baghaie ប្រកាសថា លោកនឹងចូលរួមរត់ប្រណាំងក្នុង ឋានៈជាបេក្ខជនឯករាជ្យ។ប្រធានាធិបតីកំពុង កាន់អំណាចលោក Hassan Rouhani គ្រោងនឹងចូលរួមការបោះឆ្នោតអាណត្តិ ទី២ ប៉ុន្តែរហូតមកដល់ពេលនេះលោកមិន ទាន់នាំចេញសេចក្ដីប្រកាសជាផ្លូវការ ណាមួយនៅឡើយទេ៕