VOV WorldVOV World
អ៊ីស្រាអែល និងអាមេរិក ពិភាក្សាអំពីស្ថានភាពស៊ីរីនិងអ៊ីរ៉ង់
03/09/2018 08:20
(VOVWORLD) - នាថ្ងៃទី២ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានជំនួបជាមួយតំណាងពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាស៊ីរី លោក James jefferey ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ដើម្បីពិភាក្សាអំពី បញ្ហាក្តៅគគុកនៅតំបន់ស៊ីរី និងអ៊ីរ៉ង់។
អ៊ីស្រាអែល និងអាមេរិក ពិភាក្សាអំពីស្ថានភាពស៊ីរីនិងអ៊ីរ៉ង់
 អ៊ីស្រាអែល និងអាមេរិក ពិភាក្សាអំពីស្ថានភាពស៊ីរីនិងអ៊ីរ៉ង់ សេខក្តីប្រកាសពីខុទ្ធកាល័យនាយក រដ្ឋមន្ត្រី Netanyahu បានឲ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា អំពីស្ថានភាពនៅស៊ីរី ក៏ដូចជារាល់សម្មភាពរបស់អ៊ីរ៉ង់ ដែលអាមេរិកអះអាងថា «ជាសកម្មភាពភារវកម្មនិងបង្កភាពអស្ថិរភាព»ក្នុងតំបន់។  មុនពេលបំពេញទស្សនកិច្ចនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក jefferey រួមជាមួយភ្នាក់ងារពិសេសអាមេរិកទទួលបន្ទុកបញ្ហាស៊ីរី  លោក Joel Rayburn នឹងពិភាក្សាអំពី«វីធីរក្សាសន្តិសុខសំរាប់អ៊ីស្រាអែល ក្នុងពេលទប់ទល់នឹងសកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់»។ បន្ទាប់ពីប្រទេសអ៊ីស្រាអែល ទីភ្នាក់ងារពិសេសអាមេរិកទាំងពីររូបនេះនឹងទៅកាន់ប្រទេស Jordan និងទួរគី ដើម្បីបញ្ជាក់សារជាថ្មីម្តងទៀតអំពីគោលជំហររបស់ទីក្រុង វ៉ាស៊ីនតោន ក្នុងនោះមានការប្រឆាំងជំទាស់ទៅនឹងយុទ្ធនាការវាយប្រហារយោធា នៅ Idlib៕