អ៊ីស្រាអែលចាប់ខ្លួនជនប៉ាឡេស្ទីនរាប់សិបនាក់នៅ Jerusalem និងត្រើយខាងលិច
31/03/2015 08:44
(VOVworld) – បណ្ដាកំលាំងសន្តិសុខអ៊ីស្រាអែលបាន ចាប់ខ្លួនជនប៉ាឡេស្ទីនចំនួន ២៥ នាក់នៅតំបន់ខាងកើត Jerusalem និងត្រើយខាងលិច នាយប់ថ្ងៃទី ២៩ មិនា។

អ៊ីស្រាអែលចាប់ខ្លួនជនប៉ាឡេស្ទីនរាប់សិបនាក់នៅ Jerusalem និងត្រើយខាងលិច (Image: VNA) (VOVworld) – បណ្ដាកំលាំងសន្តិសុខអ៊ីស្រាអែលបានចាប់ខ្លួនជនប៉ាឡេស្ទីនចំនួន ២៥ នាក់នៅតំបន់ខាងកើត Jerusalem និងត្រើយខាងលិច នាយប់ថ្ងៃទី ២៩ មិនា។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា៖ ជនប៉ាឡេស្ទីនចំនួន ១៥ នាក់ ត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យធ្វើសកម្មភាពខុសច្បាប់។ ក្នុងព្រឹត្តិការណ៍ ទាក់ទិន មួយទៀត លទ្ធផលនៃការស្ទង់សាធារណៈមតិដែលមជ្ឈមណ្ឌលស្រាវ ជ្រាវនយោបាយ ប៉ាឡេស្ទីន (PCPR) បានប្រកាស នាថ្ងៃទី ៣០ មិនា បានឲ្យដឹង ថា៖ ៣/៤ ជនអារ៉ាប់ ប៉ាឡេស្ទីនគាំទ្រចលនាឥស្លាម Hamas ដែលកំពុងត្រួត ពិនិត្យតំបន់ Gaza ក្នុង ដំណើរការតស៊ូប្រដាប់អាវុធប្រឆាំងអ៊ីស្រាអែល។ ក្នុងនោះ ៣៧% នៃជនប៉ាឡេស្ទីន បានចាត់ទុកថា៖ ការប៉ះទង្គិចគឺជាវិធានការប្រកបដោយ ប្រសិទ្ធភាពបំផុតដើម្បី ដណ្តើមបានបណ្ដាសិទ្ធិរបស់ជនប៉ាឡេស្ទីន។ ក្នុងពេល នោះ ២៩% ជនប៉ាឡេស្ទីន គាំទ្រដំណោះស្រាយដោយសន្តិវិធី ៣៩% - គាំទ្រការបង្កើតទំនាក់ទំនងសន្តិភាព ជាមួយអ៊ីស្រាអែល៕
Related





