អ៊ីស្រាអ៊ែលចេញឱសានវាទសម្រាប់ចលនា Hamas
04/07/2014 10:05
(VOVworrld)-នាថ្ងៃទី៣កក្កដា អ៊ីស្រាអ៊ែលបានបញ្ចូន ឱសានវាទឲ្យចលនាឥស្លាម Hamas របស់ប៉ាឡេស្ទីន ដោយសំណូមពររាំងស្កាត់រាល់ការបាញ់គ្រាប់រ៉ុកកែត ពីតំបន់ Gaza

រថយន្តយោធារបស់អ៊ីស្រាអ៊ែលនៅកន្លែងព្រំដែនជាប់ជាមួយតំបន់ Gaza (រូបថតៈ xaluan.vn) (VOVworrld)-នាថ្ងៃទី៣កក្កដា អ៊ីស្រាអ៊ែលបានបញ្ចូនឱសានវាទឲ្យចលនាឥស្លាម Hamas របស់ប៉ាឡេស្ទីនដោយសំណូមពររាំងស្កាត់រាល់ការបាញ់គ្រាប់រ៉ុកកែតពីតំបន់ Gaza ក្នុងរយៈពេល៤៨ម៉ោងឬក៏ Tel Aviv នឹងបើកការវាយប្រហារតម្រង់ទៅលើតំបន់ Gaza។បណ្តាប្រភពព័ត៌មានរបស់ប៉ាឡែស្ទីនឲ្យដឹងថាឱសានវាទនេះ ត្រូវបានស្ថាប័ន ចារកិច្ចអេហ្សីព បញ្ចូនដល់មេដឹកនាំនយោបាយរបស់ Hamas លោក Musa Abu Marzuk ។ មុននោះ ក្នុងថ្ងៃដដែល នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក Benjamin Netayahu បានប្រកាសថា អ៊ីស្រាអ៊ែលកំពុងត្រៀមរៀបចំសម្រាប់លទ្ធភាពចំនួន២ ទី១ គឺ បណ្តាជនប្រដាប់អាសវុធនៅតំបន់ Gaza ត្រូវបញ្ឈប់បាញ់គ្រាប់រ៉ុកកែតទៅកាន់ អ៊ីស្រាអ៊ែល និងទី២ អ៊ីស្រាអ៊ែលនឹងមានសកម្មភាពយ៉ាងខ្លាំងក្លាប្រសិនបើអំពើ ហឹង្សានៅតែបន្តកើតមាន។ ក្នុងពេលជាមួយនោះ កងពលតូច al-Qassam របស់ ចលនាឥស្លាម Hamas បាន ព្រមានអ៊ីស្រាអ៊ែលអំពីរាល់ការវាយប្រហារទៅលើតំបន់ Gaza៕
Related




