អ៊ីស្រាអែលជំរុញផែនការសាងសង់ផ្ទះជាង២២០០ខ្នងនៅត្រើយខាងលិច
21/03/2014 10:01
Vovworld-នាថ្ងៃទី២០មិនា មន្ត្រីការពារជាតិអ៊ីស្រាអែលមួយនាក់ឲ្យដឹងថា ប្រទេសនេះកំពុងជំរុញផែនការសាងសង់បន្ថែមផ្ទះជាង២២០០ខ្នងនៅទីប្រជុំជនចំនួន៦ចំណុះត្រើយខាងលិច។

អ៊ីស្រាអែលជំរុញផែនការសាងសង់ផ្ទះជាង២២០០ខ្នងនៅត្រើយខាងលិច (vietnamplus.vn) Vovworld-នាថ្ងៃទី២០មិនា មន្ត្រីការពារជាតិអ៊ីស្រាអែលមួយនាក់ឲ្យដឹងថា ប្រទេសនេះកំពុងជំរុញផែនការសាងសង់បន្ថែមផ្ទះជាង២២០០ខ្នងនៅទីប្រជុំជន ចំនួន៦ចំណុះត្រើយខាងលិច។ ចំពោះការដែលអ៊ីស្រាអែលពន្លឿនការសាងសង់ ផ្ទះនោះ នាថ្ងៃទី២០មិនា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas បាន ព្រមានដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ានឹងដួលរលំដោយសារគោលនយោបាយ ដូច្នេះ។ តាមអ្នកនាំពាក្យរបស់ប្រធានាធិបតី Abbas ថាបណ្ដាសកម្មភាពតាំងទី លំនៅរបស់អ៊ីស្រាអែលនឹងធ្វើឲ្យការចរចារទទួលបរាជ័យនិងទាល់ច្រក។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry កំពុងខំប្រឹងប្រែងធ្វើការជាមួយភាគីទាំងពីរដើម្បីបង្រួញការខ្វែងគំនិតនិងសម្ដែងក្តីសង្ឃឹមប្រទេសទាំងពីរនឹង ទទួលបានការឯកភាពតាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌមុនកាលកំណត់ចុង ក្រោយនាថ្ងៃទី២៩មេសាខាងមុខ៕
Related





