អ៊ីស្រាអែលនិងHamasយល់ព្រមបទឈប់បាញ់បណ្ដោះអាសន្ន
17/07/2014 10:37
(VOVworld) - អ៊ីស្រាអែលនិងចលនាឥស្លាម Hamas បានយល់ព្រមបទឈប់បាញ់បណ្ដោះអាសន្នក្នុងរយៈ ពេល៥ម៉ោង់នាថ្ងៃទី១៧ កក្កដា តាមការស្នើរមួយរបស់ អង្គការសហប្រជាជាតិសំដៅបង្កលក្ខណៈអនុវត្តបណ្ដា សកម្មភាពជួយឧបត្ថម្ភមនុស្សធម៏នៅតំបន់ Gaza។

(VOVworld) - អ៊ីស្រាអែលនិងចលនាឥស្លាម Hamas បានយល់ព្រមបទឈប់បាញ់ បណ្ដោះអាសន្នក្នុងរយៈពេល៥ម៉ោង់នាថ្ងៃទី១៧ កក្កដា តាមការស្នើរមួយរបស់អង្គការ សហប្រជាជាតិសំដៅបង្កលក្ខណៈអនុវត្តបណ្ដាសកម្មភាពជួយឧបត្ថម្ភមនុស្សធម៏នៅ តំបន់ Gaza។ ជនប៉ាឡេស្ទីននាំយកសាកសពរបស់កុមាចំនួន២ដែលបានសម្លាប់ ដោយនាវាអ៊ីស្រាអែលនាថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៤ (រូបថត៖Reuters) មុននោះ នាថ្ងៃទី១៦ កក្កដា Hamas បានស្នើបទរឈប់បាញ់ក្នុងរយៈពេល១០ឆ្នាំដើម្បី ប្ដូរយកបណ្ដាលក្ខខ័ណ្ទដែលចលនានេះបានដាក់ចេញដូចជា អ៊ីស្រាអែលត្រូវលុប ចោលការហុំព័ទ្ធនៅតំបន់ Gaza បើកច្រកទ្វាព្រំដែនទាំងអស់ជាមួយអ៊ីស្រាអែល ក៏ដូច ជាដោះលែងបណ្ដាអ្នកទោសដែលត្រូវអ៊ីស្រាអែលចាប់ឃុះឃាំងឡើងវិញក្រោយពី ពេលដោះលែងតាមកិច្ចព្រមព្រៀងនាឆ្នាំ២០១១ផងដែរ៕
Related
More




