VOV WorldVOV World
អ៊ីស្រាអែលនិងប៉ាឡេស្ទីនពន្យាកិច្ចចរចា
17/04/2014 08:07
(VOVworld)-តាមមន្រ្តីអ៊ីស្រាអែល១រូបបានឲ្យដឹងថា៖ កិច្ចចរចារតាមផែនការ នាថ្ងៃទី១៦មេសារវាងអ៊ីស្រា អែលជាមួយប៉ាឡេស្ទីនបានផ្អាក
អ៊ីស្រាអែលនិងប៉ាឡេស្ទីនពន្យាកិច្ចចរចា
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ចាប់ដៃជាមួយប្រធានក្រុមចរចារប៉ាឡេស្ទីន  លោកSaeb Erakat និងបេសកជនពិសេសរបស់អាមេរិកលោកMartin Indyk នាថ្ងៃទីី៣មេសា  (រូបថតៈAP ) (VOVworld)-តាមមន្រ្តីអ៊ីស្រាអែល១រូបបានឲ្យដឹងថា៖ កិច្ចចរចារតាមផែនការ នាថ្ងៃទី ១៦មេសារវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីនបានផ្អាក បន្ទាប់ពីមាន ប៉ូលីស១នាក់ របស់អ៊ីស្រាអែលត្រូវបានបាញ់ស្លាប់ ហើយ Tel Aviv ទម្លាក់កំហុស ទៅលើភាគីប៉ាឡេ ស្ទីន។         ក្នុងពេលនោះ​មន្រ្តីប៉ាឡេស្ទីនច្រើនរូបបានឲ្យដឹងថា កិច្ចចរចារនេះនឹងបានលើក ពេលដល់ថ្ងៃទី១៧មេសាដើម្បីរងចាំបេសកជនពិសេសអាមេរិកលោក Martin Indyk មកកាន់តំបន់នេះ។ បណ្តាអ្នកចរចារបស់អ៊ីស្រាអែលនិងប៉ាឡេ ស្ទីនបានជួបគ្នានា ថ្ងៃទី១៣មេសា ហើយមានការជួបសន្ទនាត្រីភាគីជាមួយ​ បេសកជនពិសេសរបស់ អាមេរិកលោក Martin Indyk នាថ្ងៃទី១៦មេសា ដើម្បី ជួយសង្រ្គោះដំណើការសន្តិ ភាពរួចផុតពីការដួលរំលំ៕