VOV WorldVOV World
អ៊ីស្រាអែលនិងប៉ាឡេស្ទីនមានអ្នកសម្រុះសម្រួលថ្មី
22/07/2013 11:43
(VOVworld) – អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានយល់ព្រមទទួលយក អតីតឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំនៅអ៊ីស្រាអែល លោក Martin Indyk ធ្វើជាអ្នកសម្រុះសម្រួលថ្មីក្នុងបណ្ដា កាចរចារសន្តិភាពខាងមុខ
អ៊ីស្រាអែលនិងប៉ាឡេស្ទីនមានអ្នកសម្រុះសម្រួលថ្មី
អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានយល់ព្រមទទួលយក អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល លោក Martin Indyk ធ្វើជាអ្នកសម្រុះសម្រួលថ្មីក្នុងបណ្ដាកាចរចារសន្តិភាពខាងមុខនៅរដ្ឋធានី វ៉ាស៊ីតោនអាមេរិក។ (Image: Vietnamplus) (VOVworld) – អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានយល់ព្រមទទួលយក អតីតឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំនៅអ៊ីស្រាអែល លោក Martin Indyk ធ្វើជាអ្នកសម្រុះសម្រួលថ្មីក្នុងបណ្ដា កាចរចារសន្តិភាពខាងមុខនៅរដ្ឋធានីវ៉ាស៊ីតោនអាមេរិក។ លោក Indyk គឺជាអនុប្រធាន និងជានាយកទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសចំណុះវិទ្យាស្ថាន Brookings ហើយធ្លាប់បានធ្វើជាឧបការីយ៍របស់រដ្ឋមន្ត្រីការបរទេសទទួលបន្ទុកបញ្ហានៅមជ្ឈឹម បូព៌ារក្នុងរដ្ឋអំណាចរបស់អតីតប្រធានាធិបតី Bill Clinton។ បើទោះបី សាធារណៈមតិ នៅសង្ស័យចំពោះយថាទស្សនៃការចាប់ផ្តើមការចរចារសន្តិភាពរវាងប៉ាឡេស្ទីននិង អ៊ីស្រាអែល ឬ​ មានមតិប្រឆាំងជំទាស់ផែន ការនេះ។ នាថ្ងៃទី ២១ កក្កដា អ៊ីរ៉ង់បានឡើង សម្លេងប្រឆាំងជំទាស់ការចាប់ផ្តើមការចរចារពោលខាងលើឡើវិញ ក្នុងនោះ អាមេរិក ដើរតួនាទីកណ្ដាល។ អ៊ីរ៉ង់ចាត់ទុកថា៖ អ៊ីស្រាអែលគ្មានពេលណាដកចេញពីតំបន់របស់ ជនអារ៉ាប់ដែលប្រទេសនេះទន្រ្ទានកាន់កាប់ឡើយ។ ចលនាឥស្លាម Hamas នៅតំបន់ Gaza បានបដិសេធ សំណើរស្តារការចរចារជាមួយអ៊ីស្រាអែលឡើងវិញ៕

More